កម្លាំងយោធាស្រុកម៉ាឡៃ ស្ទាក់ចាប់ទឹកដោះគោជូរ Blueberry ចំនួន៣៥ការុងនាំចូលពីថៃ

ក្រុងសិរីសោភ័ណ៖ ទឹកដោះគោជូររសជាតិ Blueberry ចំនួន៣៥ការុង ត្រូវកម្លាំងយោធាស្ទាក់ចាប់ ក្រោយក្រុមឈ្មួញលួចនាំមកពីប្រទេសថៃ ចូលមកក្នុងទឹកដីកម្ពុជា ចំណុចភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ...។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងយោធិនវីរសេនាតូចលេខ៥១១ ចំណុះកងពលតូចថ្មើរជើងលេខ៥១ បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងវីរសេនាតូចនគរបាលការពារព្រំដែនគោក៨៩១ ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការ និងបង្ក្រាបទំនិញគេចពន្ធប្រភេទ ទឹកដោះគោជូរ Blueberry ចំនួន៣៥ការុង។បច្ចុប្បន្ន វត្ថុតាងដែលដកហូតបាន ត្រូវបានកម្លាំងជំនាញចាត់វិធានការទៅតាមនីតិវិធី ដើម្បីបន្តស្រាវជ្រាវរកម្ចាស់ និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


