កម្មករថៃ៦នាក់ត្រូវរបួ.ស ក្នុងហេតុការណ៍ផ្ទុះគ្រា.ប់បែ.កនៅអ៊ីស្រាអែល
Mao Sopha
មួយម៉ោងមុន

រដ្ឋធានីហ្ស៊េរុយសាឡិម៖ មានករណីផ្ទុះគ្រាប់ប៉ែកនៅកសិដ្ឋានមួយ ស្ថិតក្នុងទីក្រុងម៉េតូឡា (Metula) ភាគខាងជើងប្រទេសអ៊ីស្រាអែល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។ កម្មករជនជាតិថៃ៦នាក់ ដែលកំពុងបំ​ពេញការងារ បានត្រូវរបួស។ 

រូបឯកសារអំពីការផ្ទុះគ្រាប់នៅតំបន់មួយកន្លែងក្នុងប្រទេសអ៊ីស្រាអែល មិនមែនកន្លែងក្នុងហេតុការណ៍នេះទេ។ 
រូបឯកសារអំពីការផ្ទុះគ្រាប់នៅតំបន់មួយកន្លែងក្នុងប្រទេសអ៊ីស្រាអែល មិនមែនកន្លែងក្នុងហេតុការណ៍នេះទេ។ 

ក្នុងចំណោម៦នាក់នោះ មាន២នាក់ ត្រូវរបួសធ្ងន់ ហើយមាន​ម្នាក់ ​កំពុង​ទទួល​ការ​វះកាត់។ ប៉ូលិសអ៊ីស្រាអែល សន្និដ្ឋានជាបឋមថា គ្រាប់បែកដែលផ្ទុះនោះ គឺជាគ្រាប់បែកចាស់នៅកប់ក្នុងដីយូរណាស់មកហើយ ដែលមន្រ្តីជំនាញរកមិនទាន់ឃើញ។ ប៉ូលិស បញ្ជាក់ទៀតថា ការផ្ទុះនេះ មិនមែនជាការវាយប្រហារដោយមីស៊ីល ឬអាវុធថ្មីនោះទេ។ ទោះយ៉ាងណា ប៉ូលិស និងមន្រ្តីជំនាញ ​កំពុង​ស៊ើបអង្កេត ដើម្បីដឹងឱ្យច្បាស់ពី​ហេតុការណ៍​នេះ​។ 

រូបភាពឯកសារ៖ តំបន់កសិដ្ឋានមួយនៅអ៊ីស្រាអែល។ 
រូបភាពឯកសារ៖ តំបន់កសិដ្ឋានមួយនៅអ៊ីស្រាអែល។ 

ទីក្រុងម៉េតូឡា គឺនៅជិតព្រំដែនជាប់ជាមួយប្រទេសលីបង់ ហើយជាតំបន់ដែលរងផលប៉ះពាល់ផ្ទាល់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងលីបង់នាពេលបច្ចុប្បន្ន។ នៅអ៊ីស្រាអែល តំបន់ដែលសម្បូរកសិដ្ឋាន និងការធ្វើកសិកម្មច្រើនជាងគេ គឺស្ថិតក្នុងទីក្រុងម៉េតូឡានេះឯង។ របាយការណ៍ចុះផ្សាយដោយសារព័ត៌មាន The Times of Israel បង្ហាញថា ក្នុងចំណោមជនបរទេសទាំងអស់ ជនជាតិថៃមានចំនួនច្រើនគេ ដែលទៅធ្វើការនៅអ៊ីស្រាអែល ពិសេសផ្នែកកសិកម្មនេះ៕ 

តំបន់មួយស្ថិតក្នុងទីក្រុងម៉េតូឡា
តំបន់មួយស្ថិតក្នុងទីក្រុងម៉េតូឡា
ក្រុមប៉ូលិសអ៊ីស្រាអែល ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីទទួលដំណឺងពិការផ្ទុះគ្រាប់បែក និងមានកម្មករថៃ៦នាក់ត្រូវរបួស។ 
ក្រុមប៉ូលិសអ៊ីស្រាអែល ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីទទួលដំណឺងពិការផ្ទុះគ្រាប់បែក និងមានកម្មករថៃ៦នាក់ត្រូវរបួស។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត