មុខសញ្ញាភ្ជុងកាំបិតប្លន់យកម៉ូតូ ប្រុស-ស្រី២នាក់ ត្រូវអាវុធហត្ថតាមក្របួចបញ្ជូនទៅតុលាការ
ហាក់ អ៊ីឌី
5 ម៉ោងមុន

ក្រុងក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាសកម្មក្នុងការធ្វើសកម្មភាពភ្ជុងកាំបិតប្លន់យកម៉ូតូពីប្រជាពលរដ្ឋនៅស្រុកស្នួល...។ 

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាវុធហត្ថខេត្តក្រចេះ ជាមួយអាវុធហត្ថខេត្តកណ្តាល បើកស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចដោយមានស្ថានទម្ងន់ទោស ប្រើកូនកាំបិតភ្ជង់យកម៉ូតូនៅស្រុកស្នួល ខេត្តក្រចេះ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់​ បានឆ្លើយសារភាពថា ពួកគេពិតជាបានរួមគំនិតគ្នាធ្វើសកម្មភាពភ្ជុងកាំបិតប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។ ជាលទ្ធផល សមត្ថកិច្ចបានដកហូតវត្ថុតាងជាម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1-HY-2870 ដែលជាម៉ូតូរបស់ជនរងគ្រោះ។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដែលជាម្ចាស់សំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត