មិនចេះអស់! មានករណីបា.ញ់រះក្នុងពិធីតាំងពិព័រណ៍មួយទៀតនៅថៃ, មានអ្នករបួ.ស៦នាក់ តែគ្មានអ្នកស្លា.ប់ឡើយ
Mao Sopha
6 ម៉ោងមុន

រាជធានីបាងកក៖ គ្មានអ្នកស្លាប់ឡើយ តែយ៉ាងហោចណាស់ មានមនុស្ស៦នាក់ ត្រូវរបួស ក្នុងហេតុការណ៍បាញ់ប្រហារ និងប្រើកាំបិតប្រកាប់ប្រចាក់ ក្នុងពិធីតាំងពិព័រណ៍មួយដែលមានមនុស្សម្នាច្រើនកកុញ ក្នុងខេត្តនគររាជសីមា (Nakhon Ratchasima) ប្រទេសថៃ កាលពីយប់ម៉ោង១០កន្លះ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ 

រថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នកត្រូវរបួសនៅមន្ទីរពេទ្យ។ 
រថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នកត្រូវរបួសនៅមន្ទីរពេទ្យ។ 

ដំបូងឡើយ បុរសជាជនសង្ស័យអាយុ៣២ឆ្នាំ ត្រូវម្ចាស់ម៉ូតូ និងអ្នកផ្សេងទៀត នាំគ្នាឃាត់ខ្លួន ដោយចោទប្រកាន់ថា ប្រុងលួចម៉ូតូ។ ប៉ុន្តែ ជនសង្ស័យនោះ រត់គេចខ្លួនបាន  ហើយមួយសន្ទុះក្រោយមក ស្រាប់តែវិលត្រឡប់មកវិញ តែមិនមែនមកដៃទទេឡើយ គឺមានកាំភ្លើងកែច្នៃនៅផ្ទះ និងកាំបិតផងដែរ។ 

រូបតំណាង មិនមែនកាំភ្លើងក្នុងហេតុការណ៍នោះទេ។ 
រូបតំណាង មិនមែនកាំភ្លើងក្នុងហេតុការណ៍នោះទេ។ 

ក្រោយបង្កហេតុនាំឱ្យគេរងរបួសរួច ជនសង្ស័យចិត្តឆៅរូបនោះ ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ក្របួចកជាប់ តែនៅមានបក្ខពួក២នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់។ កាសែតថៃចុះផ្សាយថា ក្នុងចំណោមជនរងគ្រោះទាំង៦នាក់ មានម្នាក់ ត្រូវរបួសធ្ងន់ ដែលទាមទារការវះកាត់។ 

ជនល្មើស ពេលត្រូវបញ្ជូនទៅអង្គភាពប៉ូលិស។ 
ជនល្មើស ពេលត្រូវបញ្ជូនទៅអង្គភាពប៉ូលិស។ 

ក្នុងមួយរយៈនេះ គេឃើញមានអំពើឃាតកម្ម និងការបាញ់ប្រហារសាហាវៗកើតឡើងនៅប្រទេសថៃមួយករណីហើយ មួយករណីទៀត បន្តកន្ទុយគ្នាមិនចេះចប់ ដូចជា ករណីក្រុមឧក្រិដ្ឋជនសម្លាប់ជនជាតិរុស្ស៊ីវ័យក្មេង២នាក់ជាបង្កប្អូនបង្កើត ករណីក្មេងប្រុសថ្នាក់ទី៩ ចូលទៅបាញ់រះក្នុងសាលាដែលខ្លួនរៀន បណ្តាលឱ្យមនុស្សយ៉ាងតិច៩នាក់ត្រូវស្លាប់ និងករណីអតីតតំណាងរាស្រ្ត ចូលទៅបាញ់សម្លាប់ប្រធានអង្គភាពរដ្ឋបាលខេត្តនន្ទបុរី ជាដើម។ ក្រៅពីនេះ ថៃនៅជួបបញ្ហាអសន្តិសុខ ដែលកើតឡើងពីការបាញ់ប្រហារជារឿយៗរបស់ក្រុមផ្តាច់ខ្លួនថែមទៀត៕ 

កម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។ 
កម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត