លីអូណែល ម៉េសស៊ី ជួបវិបត្តិផ្ទួនៗត្រឹមរយៈពេល២សប្ដាហ៍
C
Chanmarady Chuon
6 ម៉ោងមុន

កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន លោក លីអូណែល ម៉េសស៊ី Lionel Messi ត្រូវបានគេជឿថា កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយក្នុងអាជីពបាល់ទាត់ និងជីវិតផ្ទាល់ខ្លួន បន្ទាប់ពីជួបប្រទះនូវព្រឹត្តិការណ៍ខកចិត្តជាបន្តបន្ទាប់ ក្នុងរយៈពេលត្រឹមតែ២សប្ដាហ៍ចុងក្រោយនេះ...។

សូមរម្លឹកថា ការខកចិត្តដំបូងនៅពាក់កណ្ដាលឆ្នាំ២០២៦ បានកើតឡើងកាលពីថ្ងៃទី២០កក្កដា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រតទល់ជាមួយក្រុមគោជល់អេស្បាញ នៃការប្រកួតដណ្តើមពានរង្វាន់ FIFA World Cup ដែលរូបគេមិនអាចដឹកនាំក្រុមឱ្យទទួលជ័យជម្នះបាន ដើម្បីបំពេញក្ដីស្រមៃ មុនឈានដល់វ័យចូលនិវត្តន៍ពីវាលស្មៅ។ មិនត្រឹមរងបរាជ័យនៅលើទីលានប៉ុណ្ណោះទេ ភាពសោកសៅក្នុងគ្រួសារ ក៏បានធ្លាក់មកលើរូបលោកបន្ថែមទៀត នោះគឺមរណាភាពរបស់លោក ចច ម៉េសស៊ី (Jorge Messi) ដែលជាឪពុកបង្កើត និងជាអ្នកគ្រប់គ្រងអាជីពបាល់ទាត់របស់លោក បានធ្វើឱ្យប៉ះពាល់ដល់ស្មារតីរបស់ម្ចាស់ពាន Ballon d'Or ៨សម័យរូបនេះយ៉ាងខ្លាំង។

បន្ថែមពីនេះ ភាពខកចិត្តមួយទៀតកើតឡើងចំពោះក្ដីសង្ឃឹមចុងក្រោយ នៅពេលដែលមានដំណឹងលេចធ្លាយអំពីការផ្ទេរកូនប្រុសច្បង ធីអាហ្គោ ម៉េស៊ី (Thiago Messi) ដែលកំពុងលេងឱ្យសាលាបាល់ទាត់ Inter Miami អាចនឹងត្រូវផ្លាស់ទៅចុះកិច្ចសន្យាជាមួយក្រុមយុវជន U-14 របស់ FC Barcelona។ ព័ត៌មានដ៏រំភើបមួយនេះ ត្រូវបាត់បង់ទៅវិញ បន្ទាប់ពីមានការបញ្ជាក់ពីសាមីខ្លួនថា ពុំមានការចុះកិច្ចសន្យាណាមួយកើតឡើងឡើយ។

ទោះជាយ៉ាងណា អ្នកគាំទ្រជុំវិញពិភពលោកនៅតែមានក្ដីសង្ឃឹមថា Messi នឹងអាចបំបែកកំណត់ត្រារកបាន០០០គ្រាប់ មុនពេលចូលនិវត្តន៍ ខណៈបច្ចុប្បន្នរូបគេ ធ្វើបាន ៩២១គ្រាប់រួចទៅហើយ។ ម៉្យាងវិញទៀត មហាជនក៏កំពុងរង់ចាំមើលអនាគតកូនប្រុសច្បងរបស់លោក គឺ ធីអាហ្គោ ម៉េស៊ី ដោយសង្ឃឹមថា យុវជនរូបនេះ នឹងអាចដើរតាមគន្លងឪពុក ពាំនាំភាពអស្ចារ្យមកកាន់កីឡដ្ឋាន Camp Nou សាជាថ្មី នាពេលអនាគតមិនខាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត