ផ្អើលពេញព្រលាន! រថយន្ត បើកបុកយន្តហោះពេញទំហឹងនៅអ៊ីតាលី
ហៀប ស៊ីថេត
2 ម៉ោងមុន

អ៊ីតាលី៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើងនៅព្រលានយន្តហោះ Milan Linate ក្នុងប្រទេសអ៊ីតាលី ដោយរថយន្តសេវាកម្មមួយគ្រឿងរបស់ព្រលានយន្តហោះ បានបើកចូលទៅលើផ្លូវរត់ ហើយបានបុកយ៉ាងពេញទំហឹងជាមួយយន្តហោះដែលកំពុងរៀបចំហោះចេញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា។

ជាសំណាងល្អ ពុំមានរបាយការណ៍អំពីអ្នករងរបួសក្នុងហេតុការណ៍នេះទេ ប៉ុន្តែវាបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដោយបង្ខំឱ្យព្រលានយន្តហោះត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន និងធ្វើឱ្យជើងហោះហើរជាច្រើនត្រូវពន្យារពេល។ បច្ចុប្បន្ន អាជ្ញាធរកំពុងប្រញាប់ប្រញាល់ពិនិត្យមើលវីដេអូសុវត្ថិភាព និងស៊ើបអង្កេតយ៉ាងល្អិតល្អន់ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃករណីបុកទង្គិចនេះ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត