អ៊ីតាលីជំរុញឱ្យអឺរ៉ុបវិនិយោគលើផែនការការពារជាតិជាង២១៦ពាន់លានដុល្លារ
ហៀប ស៊ីថេត
មួយឆ្នាំមុន

រដ្ឋធានីរ៉ូម៖ អ៊ីតាលីគ្រោងស្នើទៅដៃគូអឺរ៉ុបរបស់ខ្លួននូវគម្រោងការពារជាតិ ដែលមានទឹកប្រាក់រហូតដល់២០០ពាន់លានអឺរ៉ូ ឬស្មើ២១៦,៤៨ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលនៅក្នុងឧស្សាហកម្មការពារជាតិ និងអវកាស ដើម្បីជាកំពែងខែលការពារពីក្រញាំគំរាមកំហែងនានា។ នេះបើតាមប្រភពដឹងអំពីបញ្ហា...។

ប្រភពបានអះអាងថា រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ីតាលី លោក ជីអានកាឡូ ចចជេតធី នឹងរៀបរាប់លម្អិតអំពីផែនការនេះ នៅក្នុងកិច្ចប្រជុំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុបនៅពេលក្រោយក្នុងរដ្ឋធានីព្រុចសែល។ ប្លុកអ្នកមានមួយនេះ កំពុងសិក្សាជម្រើសដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិតាមរយៈកម្ចីថ្មីរួមគ្នា មូលនិធិសហភាពអឺរ៉ុបដែលមានស្រាប់ និងតួនាទីកាន់តែធំសម្រាប់ធនាគារវិនិយោគអឺរ៉ុ (EIB) ក្នុងគោលបំណងធ្វើការសម្រេចចិត្តក្នុងខែមិថុនាខាងមុខ។

លោក ជីអានកាឡូ ចចជេតធី (Giancarlo Giorgetti)
លោក ជីអានកាឡូ ចចជេតធី (Giancarlo Giorgetti)

ជាក់ស្តែង អ៊ីតាលីគាំទ្រកិច្ចពិភាក្សានេះ ហើយមានបំណងចង់រៀបចំវិធីដើម្បីកំណត់ផលប៉ះពាល់នៃការជំរុញផ្នែកការពារជាតិលើហិរញ្ញវត្ថុសាធារណៈ ដែលកំពុងមានភាពតានតឹងរបស់ខ្លួន។ ជាចុងក្រោយ ប្រភពអះអាងថា ក្រោមគម្រោងដែលត្រូវបានស្នើឡើងដោយ លោក ចចជេតធី ត្រូវបានគេដាក់ឈ្មោះថា «European Security and Industrial Innovation Initiative» ហើយត្រូវការចំណាយរហូតដល់២១៦,៤៨ពាន់លានដុល្លារក្នុងរយៈពេលរហូតដល់៥ឆ្នាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត