ស្នងការខេត្តបាត់ដំបង ចាត់វិធានការវិន័យលើមន្ត្រីនគរបាល អង្គុយមើលមាន់ជល់អនឡាញ
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងបាត់ដំបង៖ ក្រោយលេចធ្លាយរូបភាពមន្ត្រីនគរបាលម្នាក់ អង្គុយមើលល្បែង មាន់ជល់អនឡាញ ហើយត្រូវបានចែកចាយតៗគ្នាយ៉ាងព្រោងព្រាតលើបណ្ដាញសង្គម ធ្វើឱ្យមហាជនរិះគន់ខ្លាំង ពេលនេះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង់  បានប្រកាសចាត់វិធានការវិន័យលើមន្ត្រីរូបនោះ...។

យោងតាមការបង្ហោះផ្សព្វផ្សាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៅរសៀលថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ថ្មីៗនេះ មានការផ្សព្វផ្សាយរូបភាពក្នុងបណ្តាញសង្គម អំពីសកម្មភាពមន្ត្រីនគរបាលខេត្ត​បាត់ដំបងឈ្មោះ​ ហុង​ អង្គុយមើល​ល្បែងជល់មាន់ដែលផ្ស​ព្វផ្សាយតាម​រយៈអនឡាញ (online)​ ខណៈរូបភាពនេះ ត្រូវបានអ្នក​ប្រើប្រាស់បណ្តាញសង្គមចែករំលែកបន្តគ្នា និងបានបង្កឱ្យប៉ះពាល់ដល់កិត្តិ​យស សេចក្តីថ្លៃថ្នូររបស់អង្គភាពនគរ​បាលជាតិ។

លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ខេត្តបាត់ដំបង 
លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ខេត្តបាត់ដំបង 

យ៉ាងណា ក្រោយទទួលបានដំណឹងខាងលើនេះ លោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ខេត្តបាត់ដំបង បានចាត់វិធានការស៊ើបអង្កេតភ្លាមៗ។ ជាលទ្ធផលមន្ត្រីនគរបាលជំនាញ រកឃើញថា ពិតជាមន្រ្តីនគរ​បាលឈ្មោះ ហុង ប្រាកដមែន​ ដោយពេលនេះ ការិយាល័យធនធាន​មនុ​ស្ស បាននិងកំពុងធ្វើការស្រាវជ្រាវអង្គហេតុនៃបញ្ហានេះ លើមន្ត្រីប្រព្រឹត្តិផ្ទុយពីច្បាប់រដ្ឋបាលរបស់អង្គភាព។ ក្នុងករណីរកឃើញថា មន្រ្តីរូបនេះបានប្រព្រឹត្តិសកម្មភាពផ្ទុយពីបទវិន័យរបស់កងកម្លាំងនគរបាលជាតិ នោះ​នឹងទទួលរងនូវទណ្ឌកម្មស្រប​តាមបទវិន័យរបស់កងកម្លាំងនគរ​បាលជាតិ​ដោយគ្មានការលើកលែង។ ក្រៅពីនេះ សមត្ថកិច្ចក៏បានរកម្ចាស់ទីកន្លែង និងអ្នកផ្សំគំនិតនៃការប្រព្រឹត្តិសកម្មភាពល្បែង​តាមប្រព័ន្ធអនឡា​ញនេះផងដែរ ដើម្បីអនុវត្តច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត