អ៊ុយក្រែនបោះនុយ«បច្ចេកវិទ្យាដ្រូន» សុំអាវុ.ធការពារដែនអាកាសពីកូរ៉េខាងត្បូង តែសេអ៊ូលទាក់ទើរ ក្រែងចិត្តមូស្គូ
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីស៊េអ៊ូល៖ ទោះបីជាកូរ៉េខាងត្បូង បង្ហាញជំហរយ៉ាងរឹងមាំក្នុងការគាំទ្រអ៊ុយក្រែន ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី និងកូរ៉េខាងជើងក៏ដោយ ប៉ុន្តែសំណើរបស់រដ្ឋធានីកៀវ ដែលស្នើសុំប្រព័ន្ធការពារអាកាស អាចជាជំហានមួយដ៏លំបាក ដែលរដ្ឋធានីស៊េអ៊ូលមិនអាចទទួលយកបាន...។

យោងតាមក្រុមអ្នកវិភាគ ការផ្ដល់អាវុធបែបនេះទៅឱ្យអ៊ុយក្រែន អាចនឹងធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីកាន់តែតឹងតែងបន្ថែមទៀត។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានបន្តទទូចសុំឱ្យកូរ៉េខាងត្បូងផ្តល់ប្រព័ន្ធការពារអាកាសដល់កងទ័ពរបស់លោក ដោយបានព្រមានថា កូរ៉េខាងជើងកំពុងទទួលបានបទពិសោធសមរភូមិដ៏មានតម្លៃ ពីការចូលរួមក្នុងសង្គ្រាមនេះ ហើយថែមទាំងទទួលបានបច្ចេកវិទ្យាយោធាជាន់ខ្ពស់ពីរុស្ស៊ី ដែលអាចបង្កជាការគំរាមកំហែងកាន់តែធំឡើង ដល់បណ្តាប្រទេសនៅអាស៊ី។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី

ក្នុងសារមួយលើបណ្តាញសង្គម កាលពីពេលថ្មីៗ លោក ហ្សេឡេនស្គី បានព្រមានថា៖«ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ក្រោយកងទ័ពកូរ៉េខាងជើង ចន្លោះពី៣០០០០ ទៅ៥០០០០នាក់ ត្រៀមដាក់ពង្រាយបន្ថែមទៀតនៅលើទឹកដីនៃប្រទេសរុស្ស៊ី»នេះជាតួលេខខ្ពស់ជាងការប៉ាន់ប្រមាណមុនរបស់លោកចំនួន ៣០០០០នាក់ កាលពីខែកក្កដា។ លោកបន្ថែមថា ហេតុដូច្នេះហើយ កូរ៉េខាងត្បូង គួរតែមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាងមុនជាមួយអ៊ុយក្រែន។ ចុងក្រោយ លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា៖«យើងពិតជាចង់ទទួលបានការគាំទ្រពីកូរ៉េខាងត្បូង នូវអ្វីដែលយើងកំពុងខ្វះខាត នោះគឺប្រព័ន្ធការពារអាកាស»។ លោកបន្ថែមថា ជាការឆ្លើយតបវិញ អ៊ុយក្រែនអាចជួយកូរ៉េខាងត្បូងលើបច្ចេកវិទ្យាដ្រូន និងកិច្ចការផ្សេងៗទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត