មេស៊ីម៉ាក់៖ ពលរដ្ឋខ្មែរ ប្រាសាទ វត្តអារាម សាលារៀន មន្ទីរពេទ្យ អគារតូចធំរាប់ម៉ឺនខ្នង ដែលថៃបំផ្លាញ កំពុងរង់ចាំយុត្តិធម៌
អុន សម្ផស្ស
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រៅពីជនរងគ្រោះជាង៣៦ម៉ឺននាក់ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូចធំ រាប់ម៉ឺនខ្នងដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលពីការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងការប្រើសារធាតុគីមីរបស់យោធាឈ្លានពានថៃ កំពុងតែឈរទន្ទឹងរង់ចាំ«រកយុត្តិធម៌»។ នេះជាការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)...។  

តាមរយៈសំណេរលើបណ្តាញសង្គម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក ហេង រតនា កត់សម្គាល់ថា ថៃប្រឹងប្រកែក ទម្លាក់កំហុស និងបង្វែរសាច់រឿងពិត ប្រឌិតរឿងថ្មី ដើម្បីលាក់បាំងមហាពុតត្បុតរបស់ខ្លួន ក្នុងគោលបំណងមួលបង្កាច់កម្ពុជា អំពីតួលេខជនភៀសសឹកចំនួនជាង៦៥ម៉ឺននាក់

ប្រធានអង្គភាពស៊ីម៉ាក់រូបនេះ បញ្ជាក់ថា បច្ចុប្បន្ន អង្គភាពស៊ីម៉ាក់ បានបញ្ចប់ការស្រាវជ្រាវព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមដែលថៃបន្សល់ទុក បានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ចំនួនជាង៣៨០០គីឡូម៉ែត្រការ៉េ។ ជាមួយគ្នា ស៊ីម៉ាក់ ប្រមូលបានទិន្នន័យប្រជាពលរដ្ឋជាង៩ម៉ឺនគ្រួសារ ស្មើនឹងជាង៣៦ម៉ឺននាក់ បានរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងគ្រាប់យុទ្ធភណ្ឌទូទៅរបស់ថៃ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត