នាវាដឹកទំនិញវៀតណាមលិចនៅសមុទ្ទចិនខាងត្បូង បាត់ខ្លួន២៣នាក់
N
Nary Vann
11 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្រុមអ្នកសង្គ្រោះកំពុងប្រញាប់ប្រញាល់ស្វែងរកមនុស្ស២៣នាក់ដែលកំពុងបាត់ខ្លួន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នេះ បន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ប្រទេសវៀតណាមមួយគ្រឿងបានលិចនៅក្នុងដែនទឹកដ៏មមាញឹកនៃសមុទ្ទចិនខាងត្បូង ខណៈមនុស្ស៣៩នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះឡើងមកលើគោកដោយសុវត្ថិភាព។

អាជ្ញាធរខេត្តហៃណាន (Hainan) បានឱ្យដឹងថា នាវាដឹកទំនិញឈ្មោះខឺយង្វៀង (Khoi Nguyen ១៨) ដែលមានប្រវែងជិត៧០ម៉ែត្រ ទម្ងន់៩៩៩តោន និងមាននាវិកជាជនជាតិវៀតណាមចំនួន៦២នាក់ នៅលើនោះ បានជួបគ្រោះថ្នាក់អាសន្ននៅក្នុងដែនទឹកជិតប្រជុំកោះ Fiery Cross Reef។ ភ្លាមៗបន្ទាប់ពីទទួលបានសញ្ញាអាសន្ន ប្រតិបត្តិការស្វែងរក និងសង្គ្រោះត្រូវបានធ្វើឡើងយ៉ាងសកម្ម ដោយមានកម្លាំងរួមគ្នារវាងនាវារបស់ចិនចំនួន៦គ្រឿង ឧទ្ធម្ភាគចក្រសង្គ្រោះ១គ្រឿង និងនាវារបស់វៀតណាម១គ្រឿង ធ្វើការត្រួតពិនិត្យនៅតំបន់កើតហេតុ។

គួរបញ្ជាក់ផងដែរថា តំបន់ជុំវិញកោះ Fiery Cross Reef គឺជាផ្នែកមួយនៃប្រជុំកោះ Spratly ដែលជាតំបន់មានជម្លោះដែនអធិបតេយ្យភាពយ៉ាងក្ដៅគគុក និងសម្បូរទៅដោយធនធានធម្មជាតិនៅក្នុងសមុទ្ទចិនខាងត្បូង។ ប្រទេសចិនបានទាមទារអធិបតេយ្យភាពស្ទើរតែទាំងស្រុងលើផ្លូវទឹកយុទ្ធសាស្ត្រនេះ ប៉ុន្តែការទាមទាររបស់រដ្ឋធានីជាន់គ្នាជាមួយដែនទឹករបស់ប្រទេសវៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងប្រ៊ុយណេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត