ចំនួនបេក្ខជននៅខេត្តបន្ទាយមានជ័យ ដែលប្រទ្បងបាក់ឌុបឆ្នាំ២០២៦ ថយចុះតិចតួច

ក្រុងសិរីសោភ័ណ៖ បេក្ខជននៅខេត្តបន្ទាយមានជ័យ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ មានចំនួន៦៥០២នាក់។ ចំនួននេះ ថយចុះ៥០នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៥ ដែលមានបេក្ខជនចំនួន៦៥៥២នាក់។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំ យុវជននិងកីឡា បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ មានបេក្ខជនសរុបចំនួន៦៥០២នាក់ (ស្រី៣៧០៧នាក់) និងមានមណ្ឌលប្រឡងចំនួន៨ ស្មើ២៦១បន្ទប់។ ថ្នាក់វិទ្យាសាស្គ្រចំនួន៦៩បន្ទប់ និងថ្នាក់វិទ្យាសាស្គ្រសង្គម មានចំនួន១៩២បន្ទប់។

គួរជ្រាបថា ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ មានរយៈពេល២ថ្ងៃ គឺចាប់ផ្តើមពីម៉ោង៧កន្លះព្រឹក ថ្ងៃទី១០ ខែសីហានេះ ហើយនឹងបញ្ចប់នៅម៉ោង៤កន្លះល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៕ រាយការណ៍ដោយ៖ លោក ឈុនមករា





អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


