ប្រទះឃើញមីនប្រឆាំងមនុស្ស កប់ក្នុងដីស្រែនៅស្រុកស្វាយលើ អាជ្ញាធរមីនអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
S
Soriya Sou
មួយម៉ោងមុន

ក្រុងសៀមរាប៖ មន្រ្តីអាជ្ញាធរមីន បានអំពាវនាវជាថ្មីម្ដងទៀតឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានប្រទះឃើញជាហូរហែរកប់នៅក្នុងដីរបស់ប្រជាពលរដ្ឋ...។

ជាក់ស្ដែង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ​អង្គការ​ដោះមីនកម្ពុជា CSHD​ បានទទួលសំណើពីកងកម្លាំងនគរបាល ពីការប្រទះឃើញវត្ថុសង្ស័យនៅក្នុងដីស្រែរបស់ប្រជាពលរដ្ឋ។ ជាលទ្ធផល បន្ទាប់ពីក្រុមការងារជំនាញបានចុះដល់ទីតាំង ក៏ប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្ស (AP Mine) ប្រភេទ Type 72A ចំនួន១គ្រាប់​ ស្ថិតក្នុងភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និងបានធ្វើការរំដោះ ដើម្បីផ្ដល់សុត្ថិភាពជូនពលរដ្ឋភ្លាមៗ។

ដោយសារតែគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត អាជ្ញាធរមីនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចម្លែកដែលសង្ស័យជាគ្រាប់មីន សូមកុំប៉ះពាល់​ ឬកែច្នៃ​ គប់​ ដំ​ ឫចល័តវាទៅទីណាមួយ ព្រោះគ្រាប់ទាំងនោះនឹងធ្វើឨ្យអ្នករបួស ពិការ​ ស្លាប់​បានគ្រប់ពេល។​ ផ្ទុយទៅវិញ សូមរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរសព្ទ៖ 012 800 473,​ 011 38 39 37,​ 097 489 5600,​ 066 612 613 និង 063 96 34 99៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត