ចិនលុបជើងហោះហើរជាង១៣០០ ជម្លៀសពលរដ្ឋជិត៤០ម៉ឺននាក់ ខណៈកំពុងត្រៀមជើងព្រួលទប់ទល់ព្យុះកំណាចដូលហ្វីន
N
Nary Vann
19 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ អាកាសយានដ្ឋានអន្តរជាតិធំៗចំនួនពីរ ក្នុងទីក្រុងស៊ាងហៃ បានលុបចោលជើងហោះហើរជាង១៣០០ជើង ខណៈអាជ្ញាធរចិនបានជម្លៀសប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ចេញពីតំបន់ប្រឈមគ្រោះថ្នាក់ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងឥទ្ធិពលនៃព្យុះទីហ្វុងដូលហ្វីន (Dolphin) បន្ទាប់ពីព្យុះនេះវិវត្តទៅជាព្យុះសង្ឃរា និងបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំ នៅភាគខាងជើងកោះតៃវ៉ាន់រួចមកនោះ...។

ព្យុះទីហ្វុងដូលហ្វីន មានកម្លាំងខ្យល់បក់អតិបរមា១៦២គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានព្យាករថា នឹងវាយប្រហារចំខេត្តហ្ស៊ីជាំង (Zhejiang) និងភាគខាងជើងនៃខេត្តហ្វូជៀន (Fujian) នៅចុងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ។ ក្រុមអ្នកព្យាករអាកាសធាតុចិន បានព្រមានថា តំបន់រងគ្រោះអាចនឹងមានកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងចាប់ពី២០០ដល់៤០០មីលីម៉ែត្រ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលបង្កជាហានិភ័យខ្ពស់នៃគ្រោះទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ...។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អាកាសយានដ្ឋានហុងចៅ Hongqiao និងពូទុង Pudong ក្នុងទីក្រុងស៊ាងហៃ បានលុបចោលជើងហោះហើរប្រមាណ៦០ភាគរយនៃជើងហោះហើរសរុប។ ជាមួយគ្នា អាជ្ញាធរក្នុងខេត្តហ្ស៊ីជាំង (Zhejiang) បានជម្លៀសពលរដ្ឋប្រមាណ៣៩ម៉ឺននាក់នៅក្នុងក្រុងតៃជូ Taizhou និងបានផ្អាករាល់សកម្មភាពធ្វើដំណើរតាមផ្លូវទឹកទាំងអស់ ដើម្បីធានាសុវត្ថិភាពជាចម្បង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត