អាម៉េរិកគ្រោងផ្តល់ជំនួយសន្តិសុខ ១ពាន់លានដុល្លារ ដល់រដ្ឋាភិបាលថ្មីរបស់កូឡុំប៊ី
ហៀប ស៊ីថេត
មួយម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាម៉េរិក បានប្រកាសនៅថ្ងៃសៅរ៍ទី៨ ខែសីហា ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងផ្តល់ជំនួយផ្នែកសន្តិសុខចំនួន១ពាន់លានដុល្លារ ដល់រដ្ឋាភិបាលថ្មីនៃប្រទេសកូឡុំប៊ី។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា៖«ក្នុងនាមជាដៃគូជាមួយគ្នា សហរដ្ឋអាម៉េរិក មានបំណងប្រកាសផ្ដល់ជំនួយចំនួន១ពាន់លានដុល្លារ ជាផ្នែកមួយនៃកញ្ចប់សន្តិសុខ ដើម្បីគាំទ្រដល់រដ្ឋាភិបាលរបស់លោក ដេ ឡា អេសប្រ៊ីលឡា [ជាប្រធានាធិបតីថ្មីរបស់កូឡុំប៊ី]»

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

សូមជម្រាបថា លោក ដេ ឡា អេសប្រ៊ីលឡា (Abelardo De La Espriella) បានស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់កូឡុំប៊ី កាលពីថ្ងៃសុក្រទី៨ ខែសីហា។ លោក បានសន្យាថា នឹងបង្ក្រាបបទល្មើស និងស្តារសេដ្ឋកិច្ចឡើងវិញ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសគាំទ្រដេ ឡា អេសប្រ៊ីលឡា ក្នុងកំលុងពេលយុទ្ធនាការបោះឆ្នោត៕

លោក អាបេឡាដូ ដេ ឡា អេសប្រ៊ីលឡា
លោក អាបេឡាដូ ដេ ឡា អេសប្រ៊ីលឡា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត