ទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីជួបប្រមុខការពារជាតិ និងមេដឹកនាំកម្ពុជា ពង្រឹងទំនាក់ទំនងកងទ័ព
អុន សម្ផស្ស
17 ម៉ោងមុន

រាជធានីភ្នំពេញ៖ បំពេញទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី លោក ម៉ូហាម៉េដ ខាលេដណ័រឌីន (Mohamed Khaled Nordin) បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មុនបន្តជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ..។  

លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា លោក ម៉ូហាម៉េដ ខាលេដណ័រឌីន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រវាងកម្ពុជា និងម៉ាឡេស៊ី ដោយចាត់ទុកកម្ពុជាជាមិត្តជិតស្និទ្ធ និងជាដៃគូដែលអាចទុកចិត្តបាន។ លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសក្នុងវិស័យការពារជាតិ។ លោករដ្ឋមន្ត្រី ក៏បានអះអាងពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងការបន្តផ្តល់វគ្គបណ្ដុះបណ្ដាលដល់កម្ពុជា ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើប្រតិបត្តិការរក្សាសន្តិភាព ការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី សន្តិសុខលម្ហសមុទ្ទ និងការអភិវឌ្ឍសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យការពារជាតិ។

លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ទន្ទឹមគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រមទាំងការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team–AOT) នៅកម្ពុជា។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ។ សម្តេចធិបតី ក៏បានជម្រាបរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងកម្ពុជា-ថៃ។

លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) ជួបលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​។

ហាក់មិនខុសគ្នាក្នុងជំនួបដាច់ដោយឡែកនៅទីស្តីការក្រសួងការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីនៅកម្ពុជា ដោយចាត់ទុកជាឱកាសដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។ ប្រមុខការពារជាតិកម្ពុជា បញ្ជាក់ថា ការចូលរួមរបស់ម៉ាឡេស៊ីមិនត្រឹមតែមានសារសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏ជាការរួមចំណែកពង្រឹងសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក៕

លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) ជួបលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​។
លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) ជួបលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​។
លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) ជួបលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​។
លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) ជួបលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​។
លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) ជួបលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​។
លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) ជួបលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​។
លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ម៉ូហាម៉េដ ខាលេដណ័រឌីន(Mohamed Khaled Nordin) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត