កីឡាករបាល់ទាត់ថៃម្នាក់ ត្រូវរន្ទះបា.ញ់ស្លា.ប់កណ្តាលទីលាន

រាជធានីបាងកក៖ ស្តែងៗ! កីឡាករ សូហ្វវ៉ាន់ អាវ៉ែ (ซอฟวัน อาแว) ដែលជាសមាជិកថ្មីក្លិបបាល់ទាត់ Yala FC បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវរន្ទះបាញ់ចំកណ្ដាលទីលាន អំឡុងពេលប្រកួតពានរង្វាន់ Go-Lok FA Cup ក្នុងខេត្តនរាធិវាស កាលពីល្ងាចថ្ងៃទី៤សីហាម្សិលមិញ...។

កីឡាករ សូហ្វវ៉ាន់ អាវ៉ែ ដែលជាអតីតកីឡាករ Pattani FC ទើបតែបានចុះហត្ថលេខាកុងត្រាចូលរួមជាមួយក្លឹបបាល់ទាត់ Yala FC បានប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគ្រោះមហន្តរាយនេះកើតឡើង។ សាក្សីនៅកន្លែងកើតហេតុ បព្ជាក់ថា ហេតុការណ៍នេះកើតឡើងភ្លាមៗ ខណៈជនរងគ្រោះកំពុងលេងបាល់ទាត់ និងមានការថតវីដេអូសកម្មភាពប្រកួតផងដែរ។ ក្រៅពីបាត់បង់ជីវិត កីឡាករ សូហ្វវ៉ាន់ ហេតុការណ៍រន្ទះបាញ់នេះ ក៏បានបណ្ដាលឱ្យកីឡាករ២រូបផ្សេងទៀត រងរបួសធ្ងន់ធ្ងរផងដែរ៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


