កូរ៉េខាងជើង ជំរុញពលរដ្ឋឱ្យបរិភោគសាច់សុនខ ទប់នឹងរលកកម្តៅ
ហៀប ស៊ីថេត
17 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានណែនាំពលរដ្ឋឱ្យទទួលទាន «ស៊ុបសាច់សុនខ» ដែលជាអាហារជួយការពារ និងទប់កម្ដៅថ្ងៃ នាដូវក្ដៅ ខណៈនេះជាការក្រើនរំលឹកឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់រដ្ឋធានីព្យុងយ៉ាង ក្នុងការជំរុញ និងលើកកម្ពស់មុខម្ហូបដ៏ចម្រូងចម្រាសមួយ ស្របពេលសីតុណ្ហភាពកើនឡើងខ្ពស់បំផុតជាប្រវត្តិសាស្ត្រ កំពុងគ្របដណ្ដប់លើឧបទ្វីបកូរ៉េទាំងមូល...។

សារព័ត៌មាន Rodong Sinmun ដែលជាសារព័ត៌មានផ្លូវការរបស់បក្សពលករកូរ៉េខាងជើង បានចុះផ្សាយនូវការណែនាំសុខភាព ដោយបានផ្តល់នូវគន្លឹះសំខាន់ៗសម្រាប់ទប់ទល់នឹងរលកកម្ដៅ ព្រមទាំងបានណែនាំអំពីការសង្គ្រោះបឋមសម្រាប់ជំងឺដែលបង្កឡើងដោយសារកម្ដៅថ្ងៃក្តៅខ្លាំងពេកនេះផងដែរ។ នៅក្នុងបទសម្ភាសជាមួយគ្រូពេទ្យជាន់ខ្ពស់ម្នាក់ សារព័ត៌មាននេះបានព្រមានថា៖«ជំងឺបេះដូង និងសរសៃឈាម ជំងឺទឹកនោមផ្អែម និងជំងឺពកក អាចមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែការអស់កម្លាំង និងការសន្លប់ព្រោះកម្ដៅថ្ងៃក្ដៅពេក»

អាហារដែលចម្អិនអំពីសាច់សត្វសុនខ
អាហារដែលចម្អិនអំពីសាច់សត្វសុនខ

សារព័ត៌មានខាងលើបានណែនាំឱ្យបរិភោគអាហារដែលជួយបញ្ចុះកម្ដៅ ដូចជា៖ ឪឡឹក សណ្តែកបណ្ដុះ និងត្រសក់ ព្រមទាំង អាហារដែលមានអាហារូបត្ថម្ភខ្ពស់ រួមមាន៖ ស៊ុបសាច់សុនខ(ឆ្កែ) បបរត្រី និងបបរស្ករសណ្តែកក្រហម។ គួរជម្រាបថា ស៊ុបសាច់សុនខ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើង លើកកម្ពស់ជាយូរមកហើយថាជា«ថ្នាំបំប៉នសុខភាពបុរាណ» ទោះបីជាមុខម្ហូបនេះមានតម្លៃថ្លៃហួសពីលទ្ធភាពរបស់ប្រជាពលរដ្ឋសាមញ្ញជាច្រើនក៏ដោយ៕

អាហារដែលចម្អិនអំពីសាច់សត្វសុនខ
អាហារដែលចម្អិនអំពីសាច់សត្វសុនខ
អាហារដែលចម្អិនអំពីសាច់សត្វសុនខ
អាហារដែលចម្អិនអំពីសាច់សត្វសុនខ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត