កូរ៉េខាងត្បូង និងខាងជើង ប្រកាសអាសន្នកម្រិតខ្ពស់ ខណៈរងការវាយប្រហារដោយកម្តៅខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ
N
Nary Vann
11 ម៉ោងមុន

រដ្ឋធានីស៊េអ៊ូល៖ រលកកម្តៅដ៏កាចសាហាវដែលមិនធ្លាប់មាន បានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើឧបទ្វីបកូរ៉េ ដោយធ្វើឱ្យសីតុណ្ហភាពនៅកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហក់ឡើងខ្ពស់ខ្លាំងជាប្រវត្តិសាស្ត្រ ខណៈអាជ្ញាធរនៃប្រទេសទាំងពីរបានប្រកាសដាក់ចេញវិធានការសង្គ្រោះបន្ទាន់ និងបើកទីជម្រកត្រជាក់ជាច្រើនកន្លែង...។

អ្នកព្យាករអាកាសធាតុបានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះថា កម្តៅខ្លាំងក្លាបានរីករាលដាលដល់រដ្ឋធានីស៊េអ៊ូល និងតំបន់ភាគខាងលិច។ ទីស្នាក់ការគ្រប់គ្រង និងការពារជំងឺកូរ៉េខាងត្បូង បានបញ្ជាក់ថា មនុស្សចំនួន១៤នាក់បានបាត់បង់ជីវិត និង១៨៨៩នាក់ផ្សេងទៀត បានធ្លាក់ខ្លួនឈឺ ដោយសារជំងឺបង្កឡើងពីកម្តៅ ចាប់តាំងពីពាក់កណ្តាលខែឧសភារហូតមក។

ទន្ទឹមនោះ ទីក្រុង Yangsan ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង បានកត់ត្រាសីតុណ្ហភាពឡើងដល់៤២,៥អង្សាសេ កាលពីថ្ងៃអាទិត្យ ជាកម្រិតកម្តៅខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រនៃការតាមដានអាកាសធាតុរយៈពេល១២២ឆ្នាំ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកស្រី ហាន សឹង-ស៊ុក (Han Seong-sook) បានបញ្ជាឱ្យគ្រប់ក្រសួង និងអាជ្ញាធរដែនដីកៀរគរប្រភពធនធានទាំងអស់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃរលកកម្តៅ និងគ្រោះរាំងស្ងួតនេះ ខណៈការប្រកួតកីឡា និងព្រឹត្តិការណ៍ផ្សេងៗត្រូវបានលុបចោលជាបន្តបន្ទាប់។

ជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា សីតុណ្ហភាពនៅក្នុងប្រទេសរបស់ខ្លួនបានហក់ឡើងជិត៤០អង្សាសេ ដូចគ្នា ដោយបង្កឱ្យមានបាតុភូត Tropical Night ដែលសីតុណ្ហភាពអប្បបរមាក្នុងពេលយប់មិនធ្លាក់ចុះទាបជាងកម្រិតកំណត់ រយៈពេល៥ថ្ងៃជាប់ៗគ្នានៅរដ្ឋធានីព្យុងយ៉ាង ហើយប្រជាជនរាប់ម៉ឺននាក់បានសម្រុកទៅកាន់តំបន់ទេសចរណ៍ឆ្នេរសមុទ្ទ និងសួនទឹកនានា ដើម្បីគេចចេញពីកម្តៅដ៏សាហាវនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត