ដូចការរំពឹងទុក! ក្រុមគោព្រៃកម្ពុជា ដណ្តើមបាន៣ពិន្ទុ ក្រោយបំបាក់ក្រុមទីម័រខាងកើត ៣-០

រាជធានីភ្នំពេញ៖ នៅទីបំផុតក្រុមគោព្រៃឈុតធំកម្ពុជា រកបាន៣ពិន្ទុហើយក្នុងពូល A បន្ទាប់ពីស៊ុតក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ៣-០ ក្នុងវគ្គសន្សំពិន្ទុនៃព្រឹត្តិការណ៍ប្រកួតដណ្តើមពានជើងឯក ASEAN Hyundai Cup 2026...។

ទោះបីទម្រង់លេងក្រុមគោព្រៃឈុតធំកម្ពុជា ធ្លាក់ជើងបន្តិច ប៉ុន្តែនៅតែអាចយកឈ្នះលើក្រុមជម្រើសជាតិទីម័រខាងកើត បានដែរ។ ការប្រកួវគ្គទី១ កីឡាករ ហាវ សុខនេត រកបានគ្រាប់នៅនាទី១៥+ តាមរយៈការតែតបញ្ចូលទី និងនៅវគ្គទី២ កីឡាករ ហាវ សុខនេត ដដែលបានរកបាល់គ្រាប់ទី២របស់ខ្លួនដោយការទាត់បញ្ចូលទីបានយ៉ាងស្អាត នៅនាទី៦២+។ បន្ទាប់ពីក្រុមគោព្រៃកម្ពុជា នាំមុខ២គ្រាប់ ក្រុមទាំងពីរបានធ្វើការវាយបកគ្នាទៅវិញទៅមកយ៉ាងជក់ចិត្តបំផុត។ យ៉ាងណា មុនបញ្ចប់ការប្រកួត ក្រុមគោព្រៃកម្ពុជា បានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតនៅនាទី៨៩+ ដោយកីឡាករខ្សែប្រយុទ្ធ ម៉ុន រ៉ាដូ ធ្វើឱ្យក្រុមគោព្រៃកម្ពុជាដណ្តើមបានជ័យជម្នះលើក្រុមទីម័រខាងកើត ក្នុងលទ្ធផល ៣-០។

សរុបការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ក្រុមជម្រើសជាតិសិង្ហបុរី ឈរលើកំពូលតារាង មាន៧ពិន្ទុ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី មាន៦ពិន្ទុ ដែលនឹងត្រូវជួបក្រុមលេខ៣ក្នុងពូល វៀតណាម មាន៤ពិន្ទុ នៅវេលាម៉ោង៨ៈ៣០នាទីយប់ថ្ងៃទី៣សីហានេះដែរ។ យ៉ាងណា ក្រុមគោព្រៃឈុតធំកម្ពុជា ឈរនៅលេខរៀងទី៤ មាន៣ពិន្ទុ និងក្រុមបាតតារាងទីម័រខាងកើតគ្មានពិន្ទុរាប់ ពោលគឺចាញ់ទាំង៤ប្រកួតតែម្តង ខណៈក្រុមគោព្រៃកម្ពុជា នឹងត្រូវទៅជួបក្រុមការពារតំណែងជើងឯក វៀតណាមដើម្បីបិទបញ្ចប់ការប្រកួតក្នុងពូល នៅថ្ងៃទី៧សីហា ខាងមុខនេះផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត