អាម៉េរិកប្រកាសតម្រូវឱ្យពលរដ្ឋ៥០ប្រទេស រាប់ទាំងកម្ពុជា ត្រូវតម្កល់ប្រាក់២ម៉ឺនដុល្លារដើម្បីសុំទិដ្ឋាការ
N
Nary Vann
11 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសតម្រូវឱ្យពលរដ្ឋមកពីប្រទេសចំនួន៥០ រាប់ទាំងប្រទេសកម្ពុជាផង ត្រូវបង់ប្រាក់ធានារហូតដល់២ម៉ឺនដុល្លារក្នុងម្នាក់ នៅពេលដាក់ពាក្យសុំទិដ្ឋាការចូលសហរដ្ឋអាម៉េរិក...។  

វិធានការថ្មីនេះ នឹងត្រូវអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះតទៅ ដោយផ្តោតលើប្រភេទទិដ្ឋាការ B1 (សម្រាប់ធុរកិច្ច) និងB2 (សម្រាប់ទេសចរណ៍)។ មន្ត្រីកុងស៊ុលសហរដ្ឋអាម៉េរិក មានសិទ្ធិកំណត់ឱ្យអ្នកដាក់ពាក្យតម្កល់ប្រាក់កក់ក្នុងទំហំទឹកប្រាក់រហូតដល់២ម៉ឺនដុល្លារ ដើម្បីជាលក្ខខណ្ឌក្នុងការពិចារណាផ្តល់ទិដ្ឋាការ។ នៅក្នុងចំណោមប្រទេសទាំង៥០ ដែលស្ថិតក្នុងបញ្ជីនេះ មាន៣០ប្រទេសមកពីទ្វីបអាហ្វ្រិក ខណៈ កម្ពុជា គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលស្ថិតនៅក្នុងបញ្ជីនេះ និងមានប្រទេសនៅអាស៊ីផ្សេងទៀតរួមមាន បង់ក្លាដែស ប៊ូតាន កៀគីស៊ីស្ថាន ម៉ុងហ្គោលី នេប៉ាល់ តាជីគីស្ថាន និងទួកម៉េនីស្ថាន។

អាជ្ញាធរសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា គោលនយោបាយនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកស្នាក់នៅហួសកាលកំណត់ បន្ទាប់ពីកម្មវិធីសាកល្បងកាលពីឆ្នាំ២០២៥ ទទួលបានទិន្នន័យវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកការពារសិទ្ធិអន្តោប្រវេសន៍ និងអ្នករិះគន់ បានលើកឡើងថា វិធានការរឹតបន្តឹងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ មួយនេះ នឹងក្លាយជាឧបសគ្គដ៏ធំមួយ ដែលរារាំងការធ្វើដំណើរស្របច្បាប់ និងបង្កការពិបាកកាន់តែខ្លាំងសម្រាប់អ្នកធ្វើដំណើរមកពីបណ្តាប្រទេសទាំងនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត