សង្គ្រាមបច្ចេកវិទ្យាកាន់តែឆេះសន្ធោសន្ធៅ! ចិនទាមទារឱ្យអាម៉េរិកលុបចោលបម្រាមរ៉ូបូតជាបន្ទាន់ បើមិនចង់ជួបវិធានការតបត
N
Nary Vann
9 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់រ៉ូបូតវៃឆ្លាតប្រភេទ Humanoid ដ៏ធំបំផុតនៅលើពិភពលោក បានប្រកាសព្រមានបកបកវិញយ៉ាងចាស់ដៃ ក្រោយពេលរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសហាមឃាត់ការនាំចូលរ៉ូបូត និងឧបករណ៍បំលែងថាមពល (Inverters) ពីបរទេស ជាពិសេសពីប្រទេសចិន ដោយសំអាងលើហេតុផល«សន្តិសុខជាតិ»

អាជ្ញាធរសហរដ្ឋអាម៉េរិក បានចោទប្រកាន់ថា រ៉ូបូត និងឧបករណ៍ថាមពលភ្ជាប់អ៊ីនធឺណិតទាំងនេះ អាចត្រូវគេប្រើប្រាស់ជាឧបករណ៍សម្រាប់ធ្វើចារកម្ម លួចទិន្នន័យ ឬអាចត្រូវគេបញ្ជាពីចម្ងាយ ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាម៉េរិក។ វិធានការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនចិន ព្រោះសហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់ពួកគេ ដោយកាលពីឆ្នាំមុន ក្រុមហ៊ុនចិន បានគ្រប់គ្រងការផ្គត់ផ្គង់រ៉ូបូតលើពិភពលោក រហូតដល់ទៅ៩០ភាគរយ

ជាការឆ្លើយតប នៅទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រសួងពាណិជ្ជកម្មចិន និងអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា បានយកលេស «សន្តិសុខជាតិ» មកប្រើប្រាស់ហួសហេតុ ដើម្បីរើសអើង និងគៀបសង្កត់លើក្រុមហ៊ុនចិន និងជាទង្វើ «អាងអំណាចធ្វើបាបទីផ្សារសេរី»។ ភាគីចិន បានទាមទារឱ្យសហរដ្ឋអាម៉េរិករំលាយចោលវិធានការនេះ ជាបន្ទាន់ បើពុំនោះទេ ចិននឹងចាត់វិធានការតបតវិញជាចាំបាច់ផ្សេងៗ ដើម្បីការពារផលប្រយោជន៍ និងអាជីវកម្មរបស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត