ជាការពិតទេ? ត្រាំ ប្រកាសថា ឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងរំសាយអាវុធទាំងស្រុងពីក្រុមហាម៉ាស និងការដកទ័ពអ៊ីស្រាអែលចេញពីហ្កាហ្សា
N
Nary Vann
14 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ភាគីពាក់ព័ន្ធបានឈានដល់ «កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ» ក្នុងការរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សា ដែលជាជំហានដ៏សំខាន់បំផុតមួយឈានទៅរកការបង្កើតរដ្ឋាភិបាលស៊ីវិលប៉ាឡេស្ទីនថ្មី និងបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ដំណើរការរំសាយអាវុធនេះ នឹងធ្វើឡើងជាដំណាក់កាលៗយ៉ាងប្រុងប្រយ័ត្ន។ លោកបានបន្ថែមថា នៅពេលដែលការទម្លាក់អាវុធត្រូវបញ្ចប់ដោយជោគជ័យ កងទ័ពអ៊ីស្រាអែលនឹងដកថយជាបន្តបន្ទាប់ពីតំបន់ហ្កាហ្សា ហើយកងកម្លាំងស្ថិរភាពអន្តរជាតិ នឹងសហការជាមួយកងកម្លាំងនគរបាលប៉ាឡេស្ទីនថ្មី ដើម្បីទទួលខុសត្រូវលើសន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់។

មន្ត្រីជាន់ខ្ពស់នៃក្រុមហាម៉ាស ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា ពួកគេបានព្រមព្រៀងលើបញ្ហាអាវុធ និងការដកទ័ពរបស់អ៊ីស្រាអែលនេះមែន ដោយបានគូសបញ្ជាក់ថា ក្រុមហាម៉ាសសុខចិត្តធ្វើការលះបង់ និងធ្វើសម្បទាន ដើម្បីជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សាពីការសម្លាប់ និងការជម្លៀសខ្លួន។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃផែនការសន្តិភាព២០ចំណុច របស់លោក ត្រាំ សម្រាប់តំបន់ហ្កាហ្សា ដោយដំណាក់កាលផ្លាស់ប្ដូរនេះ នឹងត្រូវគ្រប់គ្រងដោយក្រុមបច្ចេកទេសប៉ាឡេស្ទីន ក្នុងការដឹកនាំកិច្ចការប្រចាំថ្ងៃ ក្រោមការសម្របសម្រួលពីប្រទេសអេហ្ស៊ីប កាតា និងតួកគី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត