ក្រោយបាត់​មុខមួយរយៈ លោកស្រី អ៊ុងសាន ស៊ូជី បង្ហាញមុខជាសាធារណៈ
ហៀប ស៊ីថេត
13 ម៉ោងមុន

រាជធានីបាងកក៖ បន្ទាប់ពីបាត់មុខមួយរយៈ ទីបំផុត អតីតមេដឹកនាំបក្សប្រឆាំងដែលត្រូវបានឃុំខ្លួនដោយរបបសឹកភូមា លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញខ្លួនជាសាធារណៈ ដោយជួបជាមួយតំណាងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) នៅថ្ងៃចន្ទទី៣ ខែសីហានេះ ខណៈការព្រួយបារម្ភអំពីសុខភាពរបស់លោកស្រីនៅតែជាបញ្ហាចោទ ព្រោះលោកស្រីមានអាយុ៨១ឆ្នាំហើយ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាលភូមា ឬមីយ៉ាន់ម៉ា។

លោកស្រី អ៊ុងសាន ស៊ូជី
លោកស្រី អ៊ុងសាន ស៊ូជី

ម្ចាស់ពានរង្វាន់ណូបែលរូបនេះ ត្រូវបានឃុំខ្លួនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មក ក្រោយរបបយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតដឹកនាំដោយលោកស្រី ធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍ដ៏ក្រីក្រមួយនេះ រអិលជើងធ្លាក់ចូលទៅក្នុងភាពចលាចល ដោយសូម្បីតែបងប្អូនអាស៊ានដូចគ្នា ក៏គេមិនចង់មើលមុខ។ ចាប់តាំងពីពេលនោះមក ទីតាំងស្នាក់អាស្រ័យពិតប្រាកដ និងស្ថានភាពសុខភាពរបស់លោកស្រី ស៊ូជី គឺពិបាកនឹងកំណត់ណាស់ ដោយគ្មានមេដឹកនាំបរទេស ឬបេសកជនណាម្នាក់ បានជួបផ្ទាល់ជាមួយលោកស្រីជាសាធារណៈឡើយ។ យ៉ាងណា នៅថ្ងៃចន្ទទី៣ ខែសីហា លោកស្រី ស៊ូជី បានជួបជាមួយ លោក អាណូដ ដឺ ប៊ែក (Arnaud de Baecque) តំណាងប្រចាំការគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំនៅប្រទេសភូមា ក្នុងរដ្ឋធានីណៃពិដោ។ យ៉ាងណា ICRC មិនទាន់បានឆ្លើយតបជាបន្ទាន់ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត