ចម្លែកណាស់! បាត់មុខ១៥ឆ្នាំ នាយករដ្ឋមន្ត្រីថៃត្រៀមទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី រយៈពេល៣ថ្ងៃ
ហៀប ស៊ីថេត
10 ម៉ោងមុន

រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។ នេះគឺជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់ប្រទេសនេះ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ...។

 លោក អនុទីន ឆានវីរគុល
លោក អនុទីន ឆានវីរគុល

តាមការគ្រោងទុក លោក អនុទីន នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំង២។ កិច្ចពិភាក្សានេះ នឹងផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ថាមពល សន្តិសុខស្បៀង និងការតភ្ជាប់ក្នុងតំបន់ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជករថៃផងដែរ។

លោក ប្រាបូវ៉ូ ស៊ូបៀនតូ
លោក ប្រាបូវ៉ូ ស៊ូបៀនតូ

ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនេះ លោក អនុទីន ក៏នឹងឡើងថ្លែងការណ៍នៅឯអគ្គលេខាធិការដ្ឋានអាស៊ាន ក្នុងរដ្ឋធានីហ្សាការតា ដោយបង្ហាញពីចក្ខុវិស័យរបស់ប្រទេសថៃសម្រាប់តំបន់ នៅមុនពេលប្រទេសថៃទទួលធ្វើជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២៨ ខាងមុខ។ ជុំវិញដំណើរទស្សនកិច្ចនេះ មានសំណួរជាច្រើនលើកឡើងថា ហេតុអ្វីបានជានៅសុខៗ នាយករដ្ឋមន្រ្តីថៃ ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីខកខានអស់១៥ឆ្នាំ..? ទន្ទឹមនោះ កន្លងមកថៃមិនដែលយកភ្នែកមើលឥណ្ឌូណេស៊ីឡើយ ព្រោះថៃតែងតែចាត់ទុកខ្លួនឯងថា ជាបងធំអាស៊ាន...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត