ចិន និងថៃ ប្រកាសត្រៀមធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នានៅខែសីហា
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រទេសចិន និងថៃ ត្រៀមរៀបចំសមយុទ្ធយោធាផ្លូវអាកាសរួមគ្នាក្រោមឈ្មោះ «Falcon Strike-2026» នៅប្រទេសថៃ ក្នុងខែសីហាខាងមុខ។ នេះបើតាមការប្រកាសផ្លូវការដោយអ្នកនាំពាក្យក្រសួងការពារជាតិចិន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

លោក ជាំង ប៊ីន (Jiang Bin) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឱ្យដឹងថា ភាគីចិននឹងបញ្ជូនយន្តហោះចម្បាំងជាច្រើនប្រភេទ ព្រមទាំងកងកម្លាំងការពារអាកាសជើងគោក ឱ្យចូលរួមក្នុងប្រតិបត្តិការហ្វឹកហ្វឺននេះ។ លោកបន្ថែមថា កងទ័ពនៃប្រទេសទាំងពីរនឹងធ្វើលំហាត់សមយុទ្ធរួមគ្នាលើការការពារអាកាស កិច្ចសហប្រតិបត្តិការសង្គ្រោះ និងការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ។

លោកបន្តថា នេះគឺជាព្រឹត្តិការណ៍ហ្វឹកហ្វឺនរួមគ្នាលើកទី៩ហើយ រវាងកងទ័ពអាកាសនៃប្រទេសទាំងពីរ ដែលមានគោលបំណងរឹតចំណងមិត្តភាព​ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងថៃឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត