ប៉ូលិសថៃ២នាក់ស្លា.ប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍បា.ញ់.ប្រ.ហារគ្នាយ៉ាងក្ដៅគគុកជាមួយខ្មា.ន់.កាំ.ភ្លើងនៅខេត្តនរាធិវាស
ហៀប ស៊ីថេត
11 ម៉ោងមុន

ខេត្តនរាធិវាស៖ យោធា និងតម្រួតនគរបាលថៃ បានបើកប្រតិបត្តិការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា បណ្ដាលឱ្យមន្ត្រីតម្រួតនគរបាល២នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នាជាមួយខ្មាន់កាំភ្លើងម្នាក់ នៅថ្ងៃអាទិត្យទី២ ខែសីហានេះ ក្នុងស្រុកតាកបៃ (ตากใบ) នៃខេត្តនរាធិវាស (นราธิวาส) ភាគខាងត្បូងប្រទេសថៃ...។

យោងតាមការរាយការណ៍ពីអាជ្ញាធរ ជនសង្ស័យ គឺជាបុរសម្នាក់ដែលមិនបានពាក់អាវ និងប្រដាប់ដោយកាំភ្លើងវែង M16 មួយដើម។ បន្ទាប់ពីបានបើកការបាញ់ប្រហារស្រោចគ្រាប់ដាក់គ្នាយ៉ាងក្ដៅគគុក ជាមួយកម្លាំងសមត្ថកិច្ចរួចមក ជនសង្ស័យរូបនោះបានរត់គេចខ្លួនបាត់ស្រមោលឈឹង ចូលទៅក្នុងចម្ការដូងប្រេងបានដោយសុវត្ថិភាព។ ភ្លាមៗ..បន្ទាប់ពីហេតុការណ៍នេះកើតឡើង តម្រួតនគរបាល២នាក់បានស្លាប់ និងមន្ត្រីម្នាក់ទៀតបានរងរបួស។ ក្រោយមក កងកម្លាំងសន្តិសុខរួមមាន៖ ប៉ូលិស យោធា និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចាប់ផ្តើមបើកប្រតិបត្តិការរួមគ្នាបន្ទាន់ តាមប្រមាញ់ស្វែងរក ដើម្បីចាប់ខ្លួនជនសង្ស័យរូបនោះមកផ្តន្ទាទោស ប៉ុន្តែគិតមកទល់នឹងពេលនេះ អាជ្ញាធរនៅមិនទាន់មានតម្រុយអ្វីនៅឡើយទេ៕

រូបភាព៖ AMRIN TV
រូបភាព៖ AMRIN TV
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត