ស្របពេលមិនទាន់ដកខ្លួនចេញពីទឹកដីកម្ពុជា យោធាថៃប្រកាសផលិតអាវុ.ធខ្លួនឯងបន្ថែមទៀត
ហៀប ស៊ីថេត
15 ម៉ោងមុន

រាជធានីបាងកក៖ ប្រទេសថៃកំពុងចាប់ផ្តើមគំនិត «ផលិតនៅប្រទេសថៃ ឬ Made in Thailand» ដើម្បីផ្លាស់ប្ដូរពីប្រទេសនាំចូលបរិក្ខារសឹកយោធា ទៅជាប្រទេសអភិវឌ្ឍន៍ និងផលិតក្នុងស្រុកវិញ ក្នុងគោលបំណងឈានទៅសម្រេចបានការពឹងផ្អែកលើខ្លួនឯងឱ្យកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយដោយការសែតថៃ The Nation នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ការប្រកាសរបស់ថៃក្នុងការកំណត់គោលដៅផលិតអាវុធខ្លួនឯងនេះ ផ្តួចផ្តើមឡើងដោយយោធាខ្លួន ដែលធ្លាប់បង្កសង្គ្រាមលើកម្ពុជា២លើកក្នុងឆ្នាំ២០២៥ ហើយនៅបន្តកាន់កាប់តំបន់នានារបស់កម្ពុជានៅតាមព្រំដែន។ 

រាជរដ្ឋាភិបាលថៃកំពុងណែនាំដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឱ្យផ្តល់អាទិភាពលើការផលិតក្នុងស្រុក ដើម្បីពន្លឿនការផ្ទេរបច្ចេកវិទ្យា និងកសាងសមត្ថភាពឧស្សាហកម្មការពារជាតិ។ យុទ្ធសាស្ត្រនេះ រួមបញ្ចូលទាំងការពង្រឹងភាពជាដៃគូក្នុងតំបន់ ដូចជា ជាមួយប្រទេសម៉ាឡេស៊ីសម្រាប់ការផលិតរួមគ្នា និងការចែករំលែកបច្ចេកវិទ្យា ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងស្រុករវាងក្រសួងនានា ដើម្បីប្រែក្លាយការស្រាវជ្រាវទៅជាផលិតជាក់ស្តែង។ រាជរដ្ឋាភិបាលថៃបានគូសបញ្ជាក់ពីផែនការផ្លាស់ប្ដូរប្រទេសពីអ្នកនាំចូលបរិក្ខារសឹកយោធា ទៅជាអ្នកអភិវឌ្ឍ និងជាអ្នកផលិតបច្ចេកវិទ្យាសន្តិសុខដោយឯករាជ្យ។ 

ថ្លែងកាលពីថ្ងៃទី៣០ ខែកក្កដា អ្នកនាំពាក្យរងរាជរដ្ឋាភិបាលថៃ លោកស្រី រ័ត្នឆាដា ថាណាឌីរ៉េក (Ratchada Thanadirek) បានថ្លែងថា លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរគុល (Anutin Charnvirakul) កំពុងផ្តល់អាទិភាពលើការធ្វើទំនើបកម្មវិស័យការពារជាតិក្នុងស្រុក។ គំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្រយុទ្ធសាស្ត្រ«ផលិតនៅប្រទេសថៃ» ដោយរក្សាការចំណាយលើវិស័យការពារជាតិឱ្យស្ថិតនៅក្នុងរង្វង់សេដ្ឋកិច្ចក្នុងស្រុក ដើម្បីបង្កើតឱកាសការងារ បង្កើនជំនាញដល់បុគ្គលិក និងពង្រឹងអាជីវកម្មក្នុងស្រុក។ 

លោកស្រី រ័ត្នឆាដា ថាណាឌីរ៉េក (Ratchada Thanadirek)
លោកស្រី រ័ត្នឆាដា ថាណាឌីរ៉េក (Ratchada Thanadirek)

លោកស្រី រ័ត្នឆាដា បានអះះអាងថា វិស័យការពារជាតិថៃកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៅជាឧស្សាហកម្ម ដែលគ្របដណ្ដប់លើបច្ចេកវិទ្យា ការវិនិយោគ និងការនាំចេញ។ លោកនាយករដ្ឋមន្ត្រី អនុទីន បានណែនាំដល់ស្ថាប័នរដ្ឋពាក់ព័ន្ធ ឱ្យប្រែក្លាយការជឿនលឿនផ្នែកបច្ចេកវិទ្យាទាំងនេះទៅជាអាជីវកម្ម៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត