
រាជធានីគូឡាឡាំពួរ៖ ក្រុមអត្តពលិកកីឡាយុទ្ធគុនចម្រុះកម្ពុជា (MMA) ៣នាក់ក្នុងចំណោម៤នាក់ដែលបានទៅចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះអន្តរជាតិ GAMMA Asian Championship 2026 នៅប្រទេសម៉ាឡេស៊ី ដណ្តើមបានមេដាយ៣គ្រឿងជូនជាតិ...។

កីឡាករ-កីឡាការិនីកីឡាយុទ្ធគុនចម្រុះកម្ពុជា ដែលដណ្តើមបានមេដាយ រួមមាន៖ ទី១.កីឡាករ ស៊ា វិច្ឆិកា ដែលមានរហ័សនាម អធិជ័យ ច័ន្ទរាជ្យ ដណ្តើមបានមេដាយប្រាក់, ទី២.កីឡាករ លាង កុម្ភៈ ដណ្តើមបានមេដាយសំរិទ្ធ០១គ្រឿង និងទី៣.កីឡាការិនី ខៀវ ចិន្តារ័ត្ន ដណ្តើមបានមេដាយសំរិទ្ធចំនួន១គ្រឿង។ ចំណែក កីឡាករ គោរមៈ ច័ន្ទរាជ្យ បានធ្លាក់ត្រឹមវគ្គជម្រុះ។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡា GAMMA Asian Championship 2026 ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានប្រទេសចូលរួមប្រកួតប្រជែងជាង១០ មកពីជុំវិញទ្វីបអាស៊ី ខណៈដែលក្រុមអត្តពលិក និងគណៈប្រតិភូកីឡាកម្ពុជា នឹងធ្វើដំណើរត្រឡប់ទៅដល់ព្រះរាជាណាកម្ពុជាវិញតាមច្រក អាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោង១៩:២៥នាទីល្ងាចនេះ៕












