កម្តៅកើនឡើង! កងទ័ពចិនបើកសមយុទ្ធជើងទឹក និងជើងអាកាស ជុំវិញកោះដែលមានវិវាទជាមួយហ្វីលីពីន
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីបេកាំង៖ កងទ័ពរំដោះប្រជាជនចិន (PLA) តាមរយៈបញ្ជាការដ្ឋានភូមិភាគខាងត្បូង បានប្រកាសនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ថា បានរៀបចំសមយុទ្ធប្រយុទ្ធរួមគ្នារវាងកងទ័ពជើងទឹក និងជើងអាកាស នៅជុំវិញតំបន់កូនកោះ Scarborough (ស្កាបូរ៉ូហ្វ) ក្នុងសមុទ្ទចិនខាងត្បូង។ 

កងទ័ពចិន បានបញ្ជាក់ថា សមយុទ្ធត្រូវបានធ្វើឡើងនៅក្នុងដែនអាកាស និងដែនទឹកជុំវិញតំបន់កូនកោះនេះ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ «ប្រទេសមួយចំនួន» ដែលចិនអះអាងថា កំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទោះបីជាចិន មិនបានបញ្ចេញឈ្មោះប្រទេសណាមួយចំៗក៏ដោយ ប៉ុន្តែ Scarborough គឺជាកូនកោះដែលមានជម្លោះដណ្តើមអធិបតេយ្យភាពយ៉ាងស្រួចស្រាវជាមួយប្រទេសហ្វីលីពីន។

កងទ័ពចិន បន្ថែមថា ការធ្វើសមយុទ្ធនេះ គឺជាការពង្រឹងសមត្ថភាព និងការត្រៀមខ្លួនប្រយុទ្ធការពារអធិបតេយ្យភាពដែនដី និងសិទ្ធិសមុទ្ទរបស់ខ្លួន។ ស្ថានទូតហ្វីលីពីនប្រចាំរដ្ឋធានីបេកាំង មិនទាន់បានចេញមុខឆ្លើយតបនៅឡើយទេ ជុំវិញការធ្វើសមយុទ្ធរបស់កងទ័ពចិន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត