
រាជធានីភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណីត GAC S7 PHEV I4WD មកកាន់ទីផ្សារប្រទេសកម្ពុជា...។

ជំហានថ្មីនេះ ឆ្លុះបញ្ចាំងពីសក្តានុពល រួមទាំងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅជាងមុន តាមរយៈប្រណីតភាព រចនាបថបែបអនាគត បច្ចេក វិទ្យាឆ្លាតវៃ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត GAC S7 លើសពីរថយន្ត SUV ទូទៅធម្មតា។ រថយន្ត GAC S7 រចនាឡើងបង្ហាញពីភាពទាន់សម័យ ទាក់ទាញបែបអនាគត (Futuristic) តាមរយៈចង្កៀងផ្នែកខាងមុខ បង្គំដោយគ្រាប់អំពូលតូចៗចំនួន ២៦១៨គ្រាប់ ផ្តល់ឱ្យរថយន្តអាចផ្លាស់ប្ដូរចលនាកែវភ្នែករបស់ចង្កៀង ពិសេសក៏អាចកែសម្រួលដាក់អក្សរបានផងដែរ។ ជាពិសេស ការប្រើប្រាស់រថយន្តកាន់តែសន្សំសំចៃ ដោយម៉ាស៊ីនដំណើរការដោយបច្ចេកវិទ្យា AI សន្សំសំចៃឆ្លាតវៃ និងងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ ជាក់ស្តែងការធ្វើដំណើរជាមួយមុខងារ សាំង+អគ្គិសនី (PHEV) អាចបើកបរបានចម្ងាយដល់ទៅ១១៥០គីឡូម៉ែត្រ ឬចំណាយត្រឹមតែ១,៣ទៅ១,៨លីត្រក្នុង១០០គីឡូម៉ែត្រ រីឯការប្រើប្រាស់អគ្គិសនី សុទ្ធតែអាចបើកបរបានចម្ងាយ១៥០គីឡូម៉ែត្រ ជាមួយនឹងការសាកថ្មពី៣០%-៨០% ចំណាយថេរៈវេលាត្រឹមតែ១៨នាទីប៉ុណ្ណោះ។

រថយន្តធានាបាននូវការធ្វើដំណើរប្រកបដោយផាសុកភាព ក៏ព្រោះតែវិស្វករ GAC គិតគូរយ៉ាងល្អិតល្អន់ ដោយការរចនាតួរថយន្តនេះឡើង មានវិមាត្រវែង ជាមួយបណ្ដោយ៤៩០០មីលីម៉ែត្រ ទទឹង១៩៥០មីលីម៉ែត្រ កម្ពស់១៧៨០មីលីម៉ែត្រ គម្លាតកង់មុខទៅកង់ក្រោយ២៨៨០មីលីម៉ែត្រ ឯយ៉ាន់កង់ដ៏ស្រស់ស្អាតទំហំ២០អ៊ីញ កាន់តែលើកសម្រស់ និងផ្តល់បទពិសោធធ្វើដំណើរកាន់តែអស្ចារ្យ។ ងាកមកផ្នែកខាងក្នុងឯណោះវិញ រថយន្តប្រើប្រាស់ប្រភេទស្បែកប្រណីត Ultra-Soft NAPPA Leather រីឯកៅអី ទាំងផ្នែកខាងមុខ និងខាងក្រោយ ប្រើប្រាស់ជាប្រភេទកៅអីចុចអេឡិចត្រូនិច មុខងារម៉ាស្សា ខ្នើយកល់ដ៏ទន់ ល្មើយ ពិសេសនៅកៅអីជួរទីពីរអាចកាច់ផ្ដេក ដោយស្វ័យប្រវត្តិបានដូចគ្នា។ ជាងនេះទៀតនោះ រថយន្តមានប្រព័ន្ធបំពងសំឡេងយ៉ាងធ្ងន់រណ្តំ ADIGO SOUND PRO AUDIO SYSTEM ចំនួន២២គ្រាប់ ក្នុងនោះក៏មានបំពាក់ភ្ជាប់លើកៅអីអ្នកបើកបរផងដែរ។

មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយមុខងារ Apple CarPlay & Android Auto អេក្រង់កុងទ័រ៨,៨៨អ៊ីញ អេក្រង់កម្សាន្ត១៥,៦អ៊ីញ រួមទាំងមុខងារសាកថ្មឥតខ្សែ (Wireless Charge)។ កាន់តែពិសេស សម្រាប់អ្នកប្រើប្រាស់ GAC S7 បានបំពាក់មុខងារជំនួយការបើកបរដ៏សម្បូរបែប រួមមាន ប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ (ACC) ប្រព័ន្ធផ្តល់ដំណឹងអំពីឧបសគ្គនៃផ្នែកខាងមុខ (FCW) ប្រព័ន្ធចាប់ប្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ (AEB) ប្រព័ន្ធចាប់សញ្ញានៃការវ៉ាជែង (BSD) ប្រព័ន្ធផ្តល់ដំណឹងពេលបើកទ្វារ (DOW) ប្រព័ន្ធរក្សារថយន្តស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (ELKA) ប្រព័ន្ធផ្តល់ដំណឹងពេលថយក្រោយ (RCTA) ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (FAPA) និងកាមេរ៉ាកម្រិត៥៤០ដឺក្រេ ជាដើម។

សូមជម្រាបថា រថយន្ត GAC S7 PHEV 4WD ស៊េរីថ្មីឆ្នាំ២០២៦ ប្រភេទ Global Version ! ក្រុមហ៊ុនផ្លូវការ GAC Cambodia បានផ្ដល់ជូននូវ២ជម្រើសសម្រាប់អតិថិជន គឺ Option Max និង Option Ultra ដែលសុទ្ធសឹងជាប្រភេទរថយន្តប្រើប្រាស់ប៉ុងពីរ I4WD ដូចគ្នា បន្ថែមពីនោះ អតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្រ និងមានរយៈពេលវែងរហូតដល់៥ឆ្នាំ ឬ១៥០,០០០គីឡូម៉ែត្រ។ ដោយឡែក ខាងក្រោមនេះ ជាតម្លៃរបស់រថយន្តទាំងពីរ៖ ជម្រើស Option Max មានតម្លៃ $43,000, និងជម្រើស Option Ultra មានតម្លៃ $47,000 តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 095 999 029 (ΚΗ/ΕΝ) 095 777 159 (中文)។ Telegram: https://t.me/GACCambodia Official។ អគារតាំងបង្ហាញរថយន្ត GAC Cambodia Google map: https://shorturl.at/raJCr។ អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ GAC Cambodia -ជាតំណាងចែកចាយផ្លូវការរថយន្ត GAC នៅកម្ពុជា ក្រោមក្រុមហ៊ុន TH Group៕














