តំបន់មួយចំនួននៅរមណីយដ្ឋានអង្គរ នឹងបិទចរាចររយៈពេលខ្លី ដើម្បីរៀបចំការរត់ប្រណាំងម៉ារ៉ាតុង
អុន សម្ផស្ស
12 ម៉ោងមុន

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា ប្រកាសបិទចរាចរបណ្តោះអាសន្ននៅតំបន់អង្គរ ដើម្បីសម្របសម្រួលការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១ ដែលមានអត្តពលិកជាតិ-អន្តរជាតិប្រមាណ៦០០០នាក់ចូលរួម...។

ផ្អែកតាមសេចក្តីជូនដំណឹង ការបិទចរាចរ នឹងអនុវត្តចាប់ពីម៉ោង៤ទៀបភ្លឺ ដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅច្រកខាងលិចប្រាសាទអង្គរវត្ត និងផ្លូវចាប់ពីចំណុចផ្លូវកែងចំបក់កំណប់ ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត។ ទោះជាយ៉ាងណា ភ្ញៀវទេសចរនៅតែអាចចូលទស្សនាថ្ងៃរះតាមច្រកខាងកើតប្រាសាទអង្គរវត្តបានជាធម្មតា។ 

ដោយឡែក សម្រាប់តម្រាយផ្លូវរត់ផ្សេងទៀត អាជ្ញាធរនឹងបិទចរាចរជាបណ្តោះអាសន្ននៅពេលដែលអត្តពលិករត់ឆ្លងកាត់ជាក់ស្តែង។ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រុមហ៊ុនទេសចរណ៍ និងភាគីពាក់ព័ន្ធ រៀបចំផែនការធ្វើដំណើរឱ្យបានសមស្រប ដើម្បីចៀសវាងការរំខានក្នុងអំឡុងពេលបិទ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត