រថយន្ត បុ.កគោយន្តកន្ត្រៃពីក្រោយពេញទំហឹង បណ្តាលឱ្យមនុស្សស្លា.ប់ម្នាក់ និងរបួ.សធ្ងន់២នាក់នៅស្រុកព្រែកប្រសព្វ
ហាក់ អ៊ីឌី
17 ម៉ោងមុន

ខេត្តក្រចេះ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តមួយគ្រឿងបើកបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង បណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិតភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ ស្ថិតក្នុងភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ...។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គេបានឃើញគោយន្តកន្ត្រៃកំពុងបើកបរលើដងផ្លូវសុខៗ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមេរីពណ៌ស បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយ។ រថយន្ត ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមានមនុស្សម្នាក់បានបាត់បង់ជីវិតក្នុងរថយន្តនោះភ្លាមៗ ខណៈ២នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ចំណែក អ្នកបើកគោយន្តកន្ត្រៃបានចាកចេញពីកន្លែងកើតហេតុ។ ​

កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះទៅទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យ។ ចំពោះមូលហេតុ អាជ្ញាធរបានដាក់ការសន្និដ្ឋានថា បណ្ដាលមកពីរថយន្តមានភ្លើងបំភ្លឺ មិនសូវភ្លឺ ដែលអាចធ្វើឱ្យអ្នកបើកបរមើលមិនសូវឃើញគោយន្តកន្ត្រៃនៅខាងមុខ។បច្ចុប្បន្ន អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត