តុលាការខេត្តព្រះសីហនុ ផ្តន្ទាទោសជនជាតិចិនម្នាក់ឱ្យជាប់ពន្ធនាគារ«មួយជីវិត» និងបក្ខពួក២នាក់ទៀតត្រូវជាប់២០ឆ្នាំ ពាក់ព័ន្ធរត់ពន្ធគ្រឿងញៀនឆ្លងដែន
ហាក់ អ៊ីឌី
11 ម៉ោងមុន

ខេត្តព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ បានប្រកាសសាលក្រមផ្តន្ទាទោសជនបរទេសចំនួន៣នាក់ ដោយក្នុងនោះ ជនជាតិចិនម្នាក់ ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ហើយបក្ខពួក២នាក់ទៀត ជាជនជាតិចិន និងជនជាតិភូមា ត្រូវជាប់ពន្ធនាគារ២០ឆ្នាំ ពាក់ព័ន្ធអំពើរត់ពន្ធថ្នាំញៀន ចូលមកប្រទេសកម្ពុជា...។

តាមរយៈសេចក្ដីប្រកាសរបស់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលផ្តន្ទាទោសជនជាប់ចោទម្នាក់ ជាជនជាតិចិន ដាក់ពន្ធនាគារ អស់មួយជីវិត និងពិន័យជា ប្រាក់ចំនួន ៤០លានរៀល ពីបទផលិត រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិ៣ សង្កាត់លេខ១, ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២៥។

ចំណែកជនជាប់ចោទ២នាក់ទៀត ជាជនជាតិចិន និងភូមា ដែលបានចូលរួមសមគំនិតក្នុងអំពើផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ ផ្តន្ទាទោសដាក់ ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៤០លានរៀល៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត