សមត្ថកិច្ចបំបែករឿងក្ដីឃា.ត.ក.ម្ម ជនជាតិថៃបា.ញ់ស.ម្លា.ប់គ្នានៅកណ្ដាលក្រុងប៉ោយប៉ែត
ហាក់ អ៊ីឌី
10 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ ជនសង្ស័យជាជនជាតិថៃម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានអាជ្ញាធរតាមចាប់ខ្លួន ពាក់ព័ន្ធអំពើឃាតកម្មបាញ់សម្លាប់ជនជាតិថៃដូចគ្នា កាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។

តាមរយៈផេកផ្លូវការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានគូសបញ្ជាក់យ៉ាងដូច្នេះថា បន្ទាប់ទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងអំពើឃាតកម្មបង្កដោយជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿងម៉ាក Honda PCX ពណ៌ស ប្រដាប់ដោយអាវុធខ្លី បាញ់ទៅលើជនរងគ្រោះឈ្មោះ ជូសុវណ្ណ ថងឆៃ (จูสุวรรณ ธงไชย) ជនជាតិថៃ ដែលកំពុងជិះម៉ូតូលើដងផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ បន្ទាប់ពីធ្វើសកម្មភាព រួចជនសង្ស័យខាងលើ បានជិះគេចខ្លួនពីទីតាំងកើតហេតុតែម្ដង។ 

សព

ឈ្មោះ ជូសុវណ្ណ ថងឆៃ (JUSUWAN THONGCHAI)
សព ឈ្មោះ ជូសុវណ្ណ ថងឆៃ (JUSUWAN THONGCHAI)

យ៉ាងណា គ្រោយកើតហេតុភ្លាមៗ..ក្រោមកិច្ចសហការរវាងកម្លាំងសមត្ថកិច្ចថ្នាក់ជាតិ ជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ អាជ្ញាធរឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផរវ៉ាត់ ថងមន្ត (ภรวัฒน์ ทองหมุน) ជនជាតិថៃ ព្រមទាំងដកហូតវត្ថុតាងអាវុធខ្លីចំនួន២ដើម រួមទាំងបង់ចំនួន២ផងដែរ។ បច្ចុប្បន្ន ជនជាប់ចោទខាងលើ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ដតាមនីតិវិធី៕

ឈ្មោះ ផរវ៉ាត់ ថងមន្ត Porawat Thong Hmon ដែលត្រូវចាប់ខ្លួន
ឈ្មោះ ផរវ៉ាត់ ថងមន្ត Porawat Thong Hmon ដែលត្រូវចាប់ខ្លួន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត