Update៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅជប៉ុន​ ផ្តា.ច់ជី.វិតមនុស្សយ៉ាងតិច១៣នាក់
N
Nary Vann
18 ម៉ោងមុន

រាជធានីតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈី (Sanae Takaichi) បានប្រកាសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះថា គ្រោះរញ្ជួយដីកម្លាំង៧,១រិចទ័រ ដែលបានវាយប្រហារខេត្តគូម៉ាម៉ូតូ (Kumamoto) ភាគខាងត្បូងប្រទេសជប៉ុន បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៣នាក់បាត់បង់ជីវិត ហើយនៅមានមនុស្សជាច្រើននាក់ទៀតរងរបួស និងបាត់ខ្លួន

គ្រោះធម្មជាតិនេះ បានបង្កឱ្យមានការផ្ទុះហ្គាសបំផ្លាញផ្សារទំនើប Aeon និងធ្វើឱ្យបាក់រលំផ្នែកខ្លះនៃរោងចក្រផលិតក្រដាស Nippon Paper Industries ដែលបណ្ដាលឱ្យមនុស្សចំនួន៩នាក់បាត់ខ្លួន ខណៈមនុស្សប្រមាណ៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍រញ្ជួយដីដែលកើតឡើងក្នុងជម្រៅដី១០គីឡូម៉ែត្រនេះ បានបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះជាច្រើនកន្លែង បាក់រលំអគារ បំផ្លាញផ្លូវថ្នល់ ស្ពានរលំខូចខាត រថភ្លើងដឹកទំនិញក្រឡាប់ និងបានធ្វើឱ្យផ្ទាំងថ្មនៃកំពែងប្រាសាទបុរាណ Kumamoto ជ្រុះបាក់ស្រុតចុះមកក្រោមផងដែរ។

បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពារចំនួន៣៦០០នាក់ រួមទាំងយន្តហោះ២០គ្រឿង ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ និងវាយតម្លៃទំហំខូចខាតជាបន្ទាត់។ បន្ថែមពីនេះ សេវាកម្មរថភ្លើងល្បឿនលឿន ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈអាជ្ញាធរបន្តដាស់តឿនឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរញ្ជួយដីបន្ទាប់ និងហានិភ័យនៃគ្រោះអគ្គិភ័យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត