ក្រុមជនល្មើស១៣នាក់ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីកា.ប់ប្ល.ន់ម៉ូតូនៅក្រុងបាវិត
ហាក់ អ៊ីឌី
2 ម៉ោងមុន

ខេត្តស្វាយរៀង៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានកសាងសំណុំរឿងបញ្ជូនក្រុមជនល្មើសចំនួន១៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូពលរដ្ឋយ៉ាងសកម្មពេលរាត្រី...។

របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ការបង្ក្រាបក្រុមចោរប្លន់យ៉ាងក្ដៅគគុកនេះ បានធ្វើឡើងបន្ទាប់ពីមានករណីក្រុមជនល្មើសប្រដាប់ដោយដាវ កាប់ប្រហារទៅលើជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិ នៅតាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្រក្រុងបាវិត បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋធ្វើដំណើរនាពេលយប់។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង

ភ្លាមៗ ក្រោយទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ បានចាត់កម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនក្រុម​ជនល្មើស និង​អ្នក​ទទួល​ផល​ចោរ​កម្ម​ចំនួន​១៣នាក់​ (ក្នុងនោះមានស្រី​ម្នាក់) ​ព្រមទាំងដក​ហូត​វត្ថុ​តាង​រួម​មាន៖ ​ម៉ូតូ​៤គ្រឿង​, ដាវ​១ដើម, និងកាំបិត​២ដើម។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ​រួម​ទាំង​វត្ថុ​តាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត