មន្រ្តីជំនាញ បន្តចុះស្វែងរកសម្បុកសត្វក្រៀល នៅដែនជម្រកសត្វព្រៃលំផាត់
S
Sreyleak Yith
5 ម៉ោងមុន

ខេត្តរតនគិរី៖ ក្រុមការងារសិក្សាជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន បន្តសហការគ្នា ចុះអង្កេត និងស្វែងរកសម្បុកសត្វក្រៀល នៅតាមទីតាំងសំខាន់ៗ ដែលធ្លាប់ឃើញពួកវាពីមុន នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។

អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបានរកឃើញសម្បុកសត្វក្រៀលចំនួ៣សម្បុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខណៈរដូវបន្តពូជនឹងត្រូវបញ្ចប់នៅក្នុងខែតុលា ដោយសង្ឃឹមថា សម្បុកថ្មី នឹងត្រូវបានរកឃើញបន្ថែមទៀត។ ដែនជម្រកសត្វព្រៃលំផាត់ ជាទីជម្រកធម្មជាតិយ៉ាងវិសេសវិសាល បាននឹងកំពុងផ្ដល់នូវប្រភពចំណី និងទីតាំងដែលមានសុវត្ថិភាពសម្រាប់ ការបន្តពូជនៃសត្វក្រៀល។ អង្គការបន្ថែមថា ក្រោមការឧបត្ថម្ភថវិកាពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ការស្រាវជ្រាវ អង្កេតតាមដាន និងការពារទីជម្រករបស់សត្វក្រៀល ក្នុងដែនជម្រកសត្វព្រៃនេះ ត្រូវបានចាត់ជាអទិភាព។គួរជ្រាបថា ក្រៀល គឺជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ប្រហែល១,៧៦ម៉ែត្រ មានទម្ងន់៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។

ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗ កន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន ក-ផ្នែកខាងលើ និងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុត និងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ សត្វក្រៀល ពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញី នៅពេលដែលពួកវានៅជាគូ។ មន្រ្តី និងអ្នកជំនាញ តែងធ្វើជំរឿនសត្វក្រៀល ជារៀងរាល់ឆ្នាំនៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា។ ការធ្វើជំរឿននេះ បានផ្តល់ទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាពនៃប្រភេទសត្វកម្រ ដែលរងការគំរាមកំហែង នៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។ ចំពោះការធ្វើជំរឿនសត្វក្រៀលនៅឆ្នាំ២០២៥ មន្រ្តីជំនាញកត់ត្រាបានចំនួនសរុប២១៤ក្បាល

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត