
រដ្ឋធានីវ៉ាស៊ីនតោន៖ មនុស្សជាច្រើននាក់ត្រូវរបួស ដោយសារការបាញ់ប្រហារក្នុងពិធីបុណ្យម្ហូបអាហារមួយនៅមជ្ឈមមណ្ឌលមួយ ក្នុងទីក្រុង ស៊ីថល (Seattle) រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ខណៈមន្រ្តីនគរបាលកំពុងបើកការស៊ើបអង្កេត។ នេះបើយោងតាមមន្រ្តីក្រុង Seattle អះអាងនៅថ្ងៃទី២៧ ខែកក្កដា។

មន្ត្រីនគរបាលបានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះលើបណ្តាញសង្គម X ថា៖«ព័ត៌មានបន្ថែមនឹងត្រូវចេញផ្សាយបន្តទៀត។ សូមចៀសវាងពីការធ្វើដំណើរទៅកាន់តំបន់នោះ»។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហាបរវ្យូ (Harborview) បានប្រាប់បណ្តាញព័ត៌មាន CNN ថា នឹងទទួលយកការព្យាបាលអ្នកដែលបានរងរបួសពីហេតុការណ៍នៅទីក្រុង Seattle។ ទីក្រុង Seattle ត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យ Bite of Seattle (បាយ អហ្វ ស៊ីថល) ប្រចាំឆ្នាំ ដោយមានស្តង់អាជីវកម្មក្នុងស្រុករាប់រយ និងការប្រគំតន្ត្រីផ្ទាល់ផងដែរ។

សាក្សីបានបញ្ជាក់ថា ពួកគេបានឮស្នូរផ្ទុះអាវុធចន្លោះ«ពី៧ទៅ៨គ្រាប់» នៅខាងក្នុងកន្លែងកើតហេតុ ហើយមនុស្សម្នាបានរត់ប្រសេចប្រសាចគ្រប់ទិសទី។ បន្ទាប់ពីមានរបាយការណ៍អំពីការបាញ់ប្រហារនេះ អាជ្ញាធររថភ្លើង Monorail (ម៉ូណូរ៉េល) នៃទីក្រុង Seattle បានប្រកាសបិទប្រតិបត្តិការមួយថ្ងៃ៕




