អាម៉េរិកប្រកាសដាក់ពន្ធថ្មី១០ភាគរយលើកម្ពុជា និងប្រទេសជាង៥០ ជុំវិញបញ្ហាច្បាប់ប្រឆាំងពលកម្មដោយបង្ខំ
N
Nary Vann
16 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវរលកពន្ធថ្មីលើដៃគូពាណិជ្ជកម្មរាប់សិប រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីជំនួសឱ្យពន្ធបណ្តោះអាសន្នសកល១០ភាគរយ ដែលបានផុតកំណត់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

វិធានការថ្មី ត្រូវបានប្រកាសដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ហៅកាត់ថា​ USTR លោក ជេមីសុន ហ្គ្រៀ (Jamieson Greer) ក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្ម ឆ្នាំ១៩៧៤ ដោយផ្តោតលើប្រទេសដែលសហរដ្ឋអាម៉េរិកជឿថា បរាជ័យក្នុងការអនុវត្តច្បាប់ហាមឃាត់ការនាំចូលទំនិញផលិតដោយ«ពលកម្មដោយបង្ខំ»។ យោងតាមសេចក្តីប្រកាសព័ត៌មាន និងឯកសារបកស្រាយរបស់ USTR បានឱ្យដឹងថា សហរដ្ឋអាម៉េរិក បានរៀបចំការវាយតម្លៃលើប្រទេស និងដែនដីចំនួន៦០។ ក្នុងនោះ ប្រទេសដែលបានប្តេជ្ញាចិត្ត ឬបានបង្កើតយន្តការច្បាប់ហាមឃាត់ការនាំចូលទំនិញផលិតដោយពលកម្មដោយបង្ខំ រួមមាន ប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌា ម៉ាឡេស៊ី អង់គ្លេស កាណាដា និងមិចស៊ិក ជាដើម នឹងត្រូវកំណត់អត្រាពន្ធ១០ភាគរយ ខណៈប្រទេសមិនទាន់បានអនុវត្តច្បាប់ហាមឃាត់នេះ នឹងត្រូវប្រឈមមុខនឹងអត្រាពន្ធរហូតដល់១២,៥ភាគរយ

ទោះជាយ៉ាងណាក៏ដោយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក៏បានបញ្ជាក់ដែរថា លោកប្រធានាធិបតី ត្រាំ បានណែនាំឱ្យមានការលើកលែងពន្ធលើមុខទំនិញមួយចំនួន រួមមាន៖ វត្ថុធាតុដើមចាំបាច់សម្រាប់សង្វាក់ផលិតកម្មអាម៉េរិក ផលិតផលដែលមិនអាចដាំដុះ ឬផលិតបានគ្រប់គ្រាន់ក្នុងស្រុកអាម៉េរិក និងទំនិញមួយចំនួនមកពីប្រទេសដៃគូដូចជា កម្ពុជា អាល់ហ្សង់ទីន បង់ក្លាដែស អង់គ្លេស និងតៃវ៉ាន់ ដើម្បីលើកទឹកចិត្តឱ្យប្រទេសទាំងនោះ បន្តពង្រឹងការអនុវត្តច្បាប់លុបបំបាត់ពលកម្មដោយបង្ខំ​ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត