កូរ៉េខាងជើងក្ដៅស្លឹកត្រចៀក! ប្អូនស្រីលោក គីម ជុងអ៊ុន ប្រើពាក្យវា.យប្រ.ហារអាស៊ានខ្លាំងៗ ដោយសារជំរុញឱ្យលុបអាវុធនុយក្លេអ៊ែ
N
Nary Vann
27 កក្កដា 2026 09:05 AM

រដ្ឋធានីព្យុងយ៉ាង៖ លោកស្រី គីម យូជុង (Kim Yo Jong) ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចេញមុខរិះគុន និងប្រើពាក្យវាយប្រហារសម្តីធ្ងន់ៗលើប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះការស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដោយលោកស្រីបានហៅជំហរនេះថា «ផ្ដេសផ្ដាស»

លោកស្រី គីម យូជុង
លោកស្រី គីម យូជុង

ប្រតិកម្មយ៉ាងក្ដៅគគុកនេះ បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន និងវេទិកាតំបន់កាលពីសប្តាហ៍មុន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការអភិវឌ្ឍអាវុធនុយក្លេអ៊ែជាបន្តបន្ទាប់របស់រដ្ឋធានីព្យុងយ៉ាង ព្រមទាំងបានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសន្ទនាដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង តាមរយៈការលុបបំបាត់អាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម យូជុង បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់អាស៊ាន ហើយចោទប្រកាន់ថា អាស៊ានដើរតាមការអូសទាញរបស់អាម៉េរិក និងបានមើលរំលងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង ដែលបានចារឹកថា ខ្លួនជារដ្ឋនុយក្លេអ៊ែ។ លោកស្រីបានបន្ថែមថា វាគឺជាការបរាជ័យនៃគំនិតយុទ្ធសាស្ត្រ ដែលនៅតែប្រកាសទាមទារការលុបបំបាត់នុយក្លេអ៊ែ។

ជាមួយគ្នានេះ លោកស្រីក៏បានព្រមានដល់អាស៊ានឱ្យប្រុងប្រយ័ត្ន និង «កុំបណ្តោយខ្លួនឱ្យអាម៉េរិកប្រើប្រាស់»។ គួររំលឹកផងដែរថា ចាប់តាំងពីជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីឆ្នាំ២០១៩ ត្រូវបរាជ័យមក កូរ៉េខាងជើងបានប្រកាសម្ដងហើយម្ដងទៀតថា កម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួន គឺគ្មានថ្ងៃលុបចោលឡើយ

លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន
លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត