ចិនចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល២ថ្ងៃ នៅច្រកសមុទ្ទតៃវ៉ាន់
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រទេសចិន ចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល២ថ្ងៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ នៅតាមផ្នែកខ្លះនៃច្រកសមុទ្ទតៃវ៉ាន់ ស្ថិតនៅក្បែរឆ្នេរសមុទ្ទនៃខេត្តហ្វូជៀន (Fujian) ភាគអាគ្នេយ៍នៃប្រទេសចិន...។

ព័ត៌មាននៃសមយុទ្ធយោធានេះ បានលេចឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) លើប្រធានបទជាច្រើន រួមទាំងបញ្ហាកោះតៃវ៉ាន់ ដែលចិនអះអាងថា ជាដែនដីអធិបតេយ្យភាពរបស់ខ្លួន។ អាជ្ញាធរសមុទ្ទចិនបានឱ្យដឹងថា សមយុទ្ធនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង៦:០០ល្ងាច រៀងរាល់ថ្ងៃ នៅជុំវិញកោះដុងសាន (Dongshan Island) ដែលជាតំបន់ព្រំប្រទល់ជាប់ខេត្តក្វាងទុង។

គួររំលឹកថា ចិនធ្លាប់បានធ្វើសមយុទ្ធសង្គ្រាមយ៉ាងធំសម្បើមមកហ៊ុមព័ទ្ធកោះតៃវ៉ាន់ កាលពីខែធ្នូកន្លងទៅ បន្ទាប់ពីសហរដ្ឋអាម៉េរិក បានប្រកាសផ្តល់កញ្ចប់អាវុធកំណត់ត្រារហូតដល់១១,១ពាន់លានដុល្លារឱ្យទៅកោះតៃវ៉ាន់ ខណៈរដ្ឋបាលកោះនេះតែងតែបដិសេធយ៉ាងដាច់អហង្កា ចំពោះការទាមទារអធិបតេយ្យភាពពីសំណាក់រដ្ឋធានីប៉េកាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត