ក្រុមជម្រើសជាតិកម្ពុជា-ថៃ ប៉ះគ្នាលើទីលានបាល់ទះក្នុងការប្រកួត SEA V-CUP នៅឥណ្ឌូណេស៊ី

រដ្ឋធានីហ្សាការតា៖ ក្រុមជម្រើសជាតិកម្ពុជា-ថៃ ប៉ះគ្នាលើទីលានបាល់ទះវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រក្នុងការប្រកួត SEA V-CUP លើកទី៦ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នារសៀលម៉ោង៣កន្លះ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ កម្ពុជា-ថៃ ត្រូវប្រជែងគ្នាក្នុងការប្រកួតនេះ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ មុននឹងជួបថៃ កម្ពុជា ទើបនឹងយកឈ្នះលើហ្វីលីពីន។

សហព័ន្ធកីឡាបាល់ទះកម្ពុជា បង្ហោះរូបភាព និងកាលវិភាគនៃការប្រកួតរវាងកម្ពុជា-ថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ជាមួយគ្នា សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានភ្ជាប់សារអំពាវនាវឱ្យបងប្អូនប្រជាជន ចូលរួមលើកទឹកចិត្តដល់ក្រុមជម្រើសជាតិរបស់យើង។ លោកអ្នកនាង អាចទស្សនាការប្រកួតនេះ តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក «សហព័ន្ធកីឡាបាល់ទះកម្ពុជា Volleyball Federation of Cambodia»៕









អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


