របងលួសសង់លើផ្លូវនៅស្រុកសំរោងទង​ ត្រូវដកចេញវិញ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរ
ហាក់ អ៊ីឌី
14 ម៉ោងមុន

ខេត្តកំពង់ស្ពឺ៖ របងលួសដែលត្រូវបានសង់លើផ្លូវសាធារណៈមួយកន្លែង ស្ថិតក្នុងភូមិអូររំចេក ឃុំសែនដី​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានរុះរើ និងដកចេញទៅវិញអស់ហើយ បន្ទាប់ពីមានការចុះធ្វើអន្តរាគមន៍ និងសម្របសម្រួលពីសំណាក់អាជ្ញាធរមូលដ្ឋាន....។  

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការធ្វើរបងលួសនេះ កើតឡើងនៅលើផ្លូវដីក្រហមមួយខ្សែ​ ដោយបុរសម្នាក់ឈ្មោះ មុំ សំបូរ ហើយមូលហេតុ មកពីកំហុសនៃការ​សា​ងសង់បន្ដគ្នា មិនឈរលើខ្នាតនៃការវាស់វែងតាមប្លង់ដី​ដែ​លមាន​។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បន្តថា ការសង់របងលួសនេះ គឺធ្វើតាមទម្លាប់ រហូតធ្វើឱ្យហួសជ្រុលមកលេីផ្លូវ។ 

ទោះយ៉ាងណា ចុងក្រោយ បុរសម្នាក់ឈ្មោះ មុំ សំបូរ យល់ព្រមរុះរេីរប​ងឈើដែលបន្លាលួសចេញវិញ តាមការ​ស្នើសុំរបស់អាជ្ញាធរស្រុក និងក្រុមការងារចុះដោះស្រាយ។ លោក មុត ភន អភិបាលស្រុកសំរោងទង បានបង្ហោះរូបភាពដោយភ្ជាប់ជាមួយសំណេរថា៖«មានដំណោះស្រាយហើយបងប្អូន! ម្ចាស់ដីធ្វើរបងគាត់រុះរើ ក្រោយមានការពន្យល់ណែនាំ...សូមចូលរួមទាំងអស់គ្នា ដើម្បីមូលដ្ឋានយើង»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត