កម្ពុជាបន្តអំពាវនាវដល់អង្គការសហប្រជាជាតិ ជួយចាត់វិធានការឱ្យកាន់តែខ្លាំង លើការដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ
S
Sreyleak Yith
13 ម៉ោងមុន

ទីក្រុងញូវយ៉ក៖ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានទទូចឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការកាន់តែខ្លាំង លើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី…។

លោកកែវ ឈា  ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ 
លោកកែវ ឈា  ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ 

ការស្នើនោះមាន៤ចំណុច ដោយលោកចង់ឱ្យអង្គការសហប្រជាជាតិ៖ ទី១.ពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការបង្ការដោយវិធីសាស្ដ្រការទូត, ទី២.ត្រូវធានាថា ជម្លោះត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការអនុលោមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ, ទី៣.ការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា និងការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនរបស់កម្ពុជា កំពុងបន្តកើតមាន ដែលមានជនស៊ីវិលជាង២ម៉ឺននាក់ នៅតែភៀសសឹក។ លោកបន្ថែមថា ព្រំដែន និងអធិបតេយ្យ មិនត្រូវផ្លាស់ប្ដូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះទេ។ កម្ពុជានៅតែប្តេជ្ញាចិត្តឥតងាករេ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។

ទូកុងតឺន័រ ចាប់ពីចំណុចភ្លុកដំរី រហូតដល់ ច្រកព្រំដែនជ័យជំនះ។ រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
ទូកុងតឺន័រ ចាប់ពីចំណុចភ្លុកដំរី រហូតដល់ ច្រកព្រំដែនជ័យជំនះ។ រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

គួរជ្រាបថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជាពេលដែលយោធាថៃបើកការឈ្លានពានដោយប្រដាប់អាវុធមកលើកម្ពុជា ដោយមិនខ្វល់ថា ទីតាំងទាំងនោះជាទីតាំងស៊ីវិល ជាទីសក្ការបូជាដ៏ពិសិដ្ឋរបស់ពុទ្ធបរិស័ទខ្មែរ ជាទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ឬជាមណ្ឌលផ្តល់សេវាសុខាភិបាល សម្រាប់សង្គ្រោះអាយុជីវិតមនុស្ស និងប្រាសាទទ្បើយ។ សកម្មភាពទាំងនេះ បានធ្វើឱ្យពលរដ្ឋមួយចំនួនមិនទាន់អាចត្រទ្បប់ទៅផ្ទះវិញបានទេ៕

រូបភាព៖ សាលារៀនដែលរងការខូចខាតដោយការទម្លាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
រូបភាព៖ សាលារៀនដែលរងការខូចខាតដោយការទម្លាក់គ្រាប់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត