តម្លៃប្រេងហក់ឡើងជិត១០០ដុល្លារ ក្រោយក្រុមហ៊ូធី និងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បិទច្រកសមុទ្ទសំខាន់ៗ
N
Nary Vann
11 ម៉ោងមុន

មជ្ឈិមបូព៌ា៖ តម្លៃប្រេងឆៅពិភពលោក បានបន្តកើនឡើងជាថ្ងៃទី៥ ជាប់ៗគ្នា នៅថ្ងៃទី២៣កក្កដានេះ ដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញការផ្គត់ផ្គង់ថាមពល បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកប្រេងនៅក្នុងសមុទ្ទក្រហម ដោយក្រុមហ៊ូធី (Houthi) និងការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលបានធ្វើឱ្យច្រកសមុទ្ទហ័រមូស្សស្ទើរតែត្រូវបិទទាំងស្រុង...។

តម្លៃប្រេងឆៅសកល Brent បានកើនឡើង២,៤២ដុល្លារ ដោយត្រូវបានជួញដូរក្នុងតម្លៃ៩៦,៤៩ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៨ ខែមិថុនា ខណៈប្រេងឆៅសហរដ្ឋអាម៉េរិក West Texas Intermediate (WTI) បានកើនឡើង១,៥៩ដុល្លារ ដល់៨៨,៤២ដុល្លារក្នុងមួយបារ៉ែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសថា នាវាដឹកប្រេងមួយគ្រឿង បានឆាបឆេះបន្ទាប់ពីមានការផ្ទុះ នៅពេលព្យាយាមបើកឆ្លងកាត់ផ្លូវទឹកភាគខាងត្បូង នៃច្រកសមុទ្ទហ័រមូស្ស ជិតឆ្នេរសមុទ្ទអូម៉ង់ ដែលភាគីអ៊ីរ៉ង់អះអាងថា បានដាក់ពង្រាយគ្រាប់មីន។ អ៊ីរ៉ង់បានបញ្ជាក់ថា ច្រកសមុទ្ទនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទាំងស្រុង និងបិទខ្ទប់ជិត ដោយមិនអនុញ្ញាតឱ្យនាវាណាមួយឆ្លងកាត់ឡើយ ប្រសិនបើគ្មានការសម្របសម្រួល។ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ូធី ក៏បានបើកការវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត នៅច្រកសមុទ្ទ Bab el-Mandeb និងព្យាយាមបិទផ្លូវទឹកសមុទ្ទក្រហមផងដែរ។

អ្នកវិភាគបានព្រមានថា ការគំរាមកំហែងដល់ការដឹកជញ្ជូនតាមសមុទ្ទក្រហម និងច្រកសមុទ្ទហ័រមូស្ស ក្នុងពេលដំណាលគ្នានេះ អាចរំខានដល់ការផ្គត់ផ្គង់ប្រេងរហូតដល់៥លានបារ៉ែលក្នុងមួយថ្ងៃ ជាហានិភ័យដ៏កម្រ និងធ្ងន់ធ្ងរចំពោះទីផ្សារថាមពលសកល។ ការកើនឡើងនៃតម្លៃប្រេង បានកើតឡើងបន្ទាប់ពីកងទ័ពសហរដ្ឋអាម៉េរិក បានបន្តការវាយប្រហារលើអ៊ីរ៉ង់ ជាយប់ទី១២ជាប់ៗគ្នា ខណៈលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្តេជ្ញាវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ រាល់ពេលមានការបាញ់ប្រហារលើនាវា ក្នុងច្រកសមុទ្ទហ័រមូស្ស៕

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត