ស្ថាប័នជំនាញយក«សាប៊ូស្ពៃក្លែងក្លាយ» ទៅពិសោធ ដើម្បីវាយតម្លៃផលប៉ះពាល់លើអ្នកប្រើប្រាស់
ហាក់ អ៊ីឌី
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ថាប័នជំនាញពាក់ព័ន្ធ បាននិងកំពុងបន្តនីតិវិធីប្រមូលសំណាកផលិតផល «សាប៊ូស្ពៃក្លែងក្លាយ» ដែលជនទុច្ចរិតបានបន្លំក្លែង យកទៅធ្វើការវិភាគ និងពិសោធនៅក្នុងមន្ទីរពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងវាយតម្លៃអំពីកម្រិតគ្រោះថ្នាក់ចំពោះសុខភាពសាធារណៈ ជាពិសេស អ្នកដែលបានប្រើប្រាស់រួច​ហើយ...។  

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ឌទូរសព្ទនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ (ក.ប.ប.) បានគូសបញ្ជាក់ថា «សាប៊ូស្ពៃក្លែងក្លាយ» មានចំំនួនជិត៧តោន ត្រូវបានអាជ្ញាធរចម្រុះ ក្រោមកិច្ចសហការរវាងស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាបបន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់ម៉ាកយីហោដើម ដែលជាសហគ្រាសក្នុងស្រុក ឈ្មោះថា LSV Industry។ ជាមួយគ្នា លោក គឹម មាសសុខសីហា ចាត់ទុកសកម្មភាពនេះ ជាការរំលោភលើសិទ្ធិម៉ាកសញ្ញាអាជីវកម្ម និងខូចខាតកិត្តិយសក្រុមហ៊ុនស្របច្បាប់ ដែលមានម្ចាស់កម្មសិទ្ធិឈ្មោះ លោកស្រី នុត សម្ផស្ស

លោកគឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ (ក.ប.ប.) 
លោកគឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ (ក.ប.ប.) 

បន្ថែមលើនេះ អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ (ក.ប.ប.) រូបនេះបានសង្កត់ថា បទល្មើសនេះ នៅទាន់រាប់ចូលផលប៉ះពាល់ក្នុងសាប៊ូក្លែងក្លាយទាំងអស់នៅឡើយទេ ដោយសារតែមន្រ្តីជំនាញត្រូវយកវត្ថុតាងទាំងអស់ទៅធ្វើការវិភាគ និងពិសោធនៅក្នុងមន្ទីរពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងវាយតម្លៃពីកម្រិតគ្រោះថ្នាក់លើអ្នកប្រើប្រា។ រីឯជនល្មើសជាស្ត្រីជនជាតិចិន ដែលជាម្ចាស់ឃ្លាំងស្តុកទុកខាងលើ សមត្ថកិច្ចបាន​និងកំពុងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត