កម្លាំងគយចល័ត ស្ទាក់ចាប់ទូកដឹកទំនិញគេចពន្ធនាំចូលពីវៀតណាម

ខេត្តតាកែវ៖ ទូក២គ្រឿងលួចលាក់ដឹកទំនិញចម្រុះពីប្រទេសវៀតណាម ត្រូវកម្លាំងគយចល័ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ទាក់ចាប់បាន នៅក្បែរច្រកទ្វារព្រំដែនបាក់ដៃ ខេត្តតាកែវ....។

បើតាមរបាយការណ៍ពីមន្ត្រីជំនាញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោមកិច្ចសហការផ្នែកច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងក្រុមអន្តរាគមន៍ពិសេស សហការជាមួយមន្ត្រីការិយាល័យគយ និងរដ្ឋាករ បាក់ដៃ បានឆ្មក់បង្រ្កាប និងត្រួតពិនិត្យទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាមចំនួន២គ្រឿងខាងលើ ហើយរកឃើញទំនិញចម្រុះមួយចំនួនធំ ដែលមិនបានបំពេញបែបបទនាំចូល។ ប៉ុន្តែ ទូកទាំង២គ្រឿង និងទំនិញទាំងនោះ ត្រូវសមត្ថកិច្ចចម្រុះ ប្រគល់ឱ្យទៅម្ចាស់ជាអ្នកទទួលខុសត្រូវ ថែរក្សាទុកខ្លួនឯងវិញ ដើម្បីរង់ចាំបន្តនីតិវិធីច្បាប់៕





អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


