
ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។

យោងតាមរបាយការណ៍ពីមន្ត្រីសមត្ថកិច្ចនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនជាតិថៃ៣នាក់ជាបន្តបន្ទាប់ ក្រោយពីសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យទាំង៣នាក់នេះបាន។

ជាមួយគ្នា សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងជាសារធាតុញៀន ក្បាល POD K វេចខ្ចប់រួចចំនួន១៧ថង់ រួមទាំងឧបករណ៍សម្ភារពាក់ព័ន្ធមួយចំនួនទៀត ដែលជនសង្ស័យ ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពល្មើសច្បាប់។ បច្ចុប្បន្ន ជនជាប់ចោទខាងលើ រួមជាមួយវត្ថុតាង ត្រូវបាននាំយកមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័អយ្យអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់៕




