លោក អេនឌី ប៊ឺនហាំ ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសទី៧ ជាផ្លូវការ
N
Nary Vann
20 ម៉ោងមុន

រាជធានីឡុងដ៍៖ លោក អេនឌី ប៊ឺនហាំ (Andy Burnham) បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៧របស់ចក្រភពអង់គ្លេស ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ នៅថ្ងៃទី២០កក្កដា ឆ្នាំ២០២៦ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែទម្រង់រចនាសម្ព័ន្ធប្រទេសឡើងវិញ ដើម្បីដោះស្រាយវិបត្តិជីវភាព និងសេវាកម្មសាធារណៈដែលកំពុងធ្លាក់ចុះ។

លោក អេនឌី ប៊ឺនហាំ
លោក អេនឌី ប៊ឺនហាំ

ការផ្លាស់ប្ដូរអំណាច បានធ្វើឡើងបន្ទាប់ពីលោក គៀរ ស្តាមើរ (Keir Starmer) ថ្លែងសារចុងក្រោយ នៅមុខការិយាល័យនាយករដ្ឋមន្ត្រី Downing Street និងបានដាក់ពាក្យលាលែងពីតំណែងជាផ្លូវការជូនព្រះមហាក្សត្រ។ បន្ទាប់មក លោក ប៊ឺនហាំ វ័យ៥៦ឆ្នាំ ជាអតីតអភិបាលក្រុង Greater Manchester បានចូលគាល់ព្រះមហាក្សត្រ ដើម្បីទទួលតំណែងជានាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ។

លោក គៀរ ស្តាមើរ
លោក គៀរ ស្តាមើរ

លោក ប៊ឺនហាំ ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមធំៗជាច្រើន រួមមាន សេដ្ឋកិច្ចដែលរីកចម្រើនយឺត និងការកែទម្រង់ក្រុមហ៊ុនផ្គត់ផ្គង់ទឹក និងអគ្គិសនី។ លោកបានពិពណ៌នាថា ការឡើងកាន់អំណាចរបស់លោក គឺជារបត់នៃការផ្លាស់ប្ដូរដ៏សំខាន់បំផុតក្នុងឆាកនយោបាយអង់គ្លេស ក្នុងរយៈពេល៤០ឆ្នាំ ដោយលោកសន្យា នឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពធូរស្រាល និងស្មើភាពគ្នា។

ជំហានដំបូងនៃរដ្ឋបាលថ្មីនេះ គឺការជ្រើសរើសសមាសភាពគណៈរដ្ឋមន្ត្រី ជាពិសេសតំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ ទន្ទឹមនោះ គម្រោងគោលនយោបាយដំបូងមួយចំនួនត្រូវបានដាក់ចេញរួចហើយ រួមមាន ការលុបចោលផែនការបង្កើតឯកសារអត្តសញ្ញាណបណ្ណឌីជីថល (Digital ID) និងការត្រៀមដាក់ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Thames Water ដែលកំពុងជំពាក់បំណុលច្រើនសន្ធឹក ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ជាបណ្តោះអាសន្នផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត